នៅថ្ងៃទី២៥ ខែមករា នៅពាក់កណ្តាលអធ្រាត្រម៉ោងនៅប្រទេសកូរ៉េខាងត្បូងផលិតកម្ម YG Entertainment បានចេញវីដេអូ «ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល» ដែលស្ថាបនិក Yang Hyun Suk ផ្ទាល់បានបង្ហើបថា Ahyeon នឹងចូលរួមជាមួយ BABYMONSTER ឡើងវិញ ដោយសារតែសុខភាពរបស់នាងប្រសើរឡើង។ ដំណឹងនេះបានធ្វើឱ្យហ្វេនៗវិស័យ KPop មានការសប្បាយចិត្តយ៉ាងខ្លាំងព្រោះនៅទីបំផុតក្រុម BABYMONSTER នឹងបង្ហាញខ្លួនជាមួយសមាជិក៧នាក់ពេញហើយព្រមទាំងបានកំចាត់ព័ត៌មានអំពី Ahyeon ចាកចេញពីក្រុមចម្រៀងថ្មីនេះ។
បទចម្រៀងដំបូងរបស់ BABYMONSTER កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារបញ្ហាសុខភាព Ahyeon មិនបានចូលរួមបង្ហាញក្នុងក្រុមជាលើកដំបូងឡើយ។ ប៉ុន្តែសមាជិករូបនេះ នឹងចូលរួមក្នុងការត្រលប់មកវិញនាពេលខាងមុខរបស់ក្រុមជាមួយនឹងអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេនៅនិទាឃរដូវនេះ។ ជាលទ្ធផល BABYMONSTER នឹងត្រូវថតបទចម្រៀងថ្មីដែលមានសមាជិកចំនួន ៧ នាក់នៃបទចម្រៀងពីរដំបូងរបស់ពួកគេ ដែលជាបទដំបូងរបស់ពួកគេ “BATTER UP” និងបទចម្រៀង “Stuck In the Middle” ដែលត្រៀមចេញនាពេលខាងមុខរបស់ពួកគេ ដែលកាលពីដើមមិនរួមបញ្ចូល Ahyeon ទេ។
លោក Yang Hyun Suk ក៏បានចែករំលែកផងដែរថាបន្ទាប់ពីការត្រលប់មកវិញរបស់ BABYMONSTER ជាមួយបទ “Stuck In the Middle” នៅថ្ងៃទី១ ខែកុម្ភៈ និងអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេនៅជុំវិញខែមេសា ពេលនេះ YG Entertainment គ្រោងនឹងចេញអាល់ប៊ុមពេញដំបូងរបស់ក្រុមនារីថ្មីថ្មោងនៅរដូវស្លឹកឈើជ្រុះនេះ។
បន្ថែមពីលើការប្រកាសដំណឹងនៃការត្រឡប់មកវិញរបស់ Ahyeon BABYMONSTER បានបង្ហាញឈុតខ្លីៗដំបូងរបស់ពួកគេសម្រាប់ការចេញបទចម្រៀងដំបូងរបស់ពួកគេដែលមានចំណងជើងថា “Stuck In The Middle” ដែលនឹងចេញនៅថ្ងៃទី១ ខែកុម្ភៈ វេលាម៉ោង ១២ព្រឹក ម៉ោងនៅប្រទេសកូរ៉េខាងត្បូងត្រូវនឹងម៉ោង១០យប់ ថ្ងៃទី៣១ ខែមករា ម៉ោងនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា BABY MONSTER បានបង្ហាញខ្លួនជាផ្លូវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសមាជិក៦នាក់គឺ Haram, Rora, Pharita Chiquita , Ruka និង Asa ជាមួយបទចម្រៀង “BATTER UP” ខណៈអវត្តមានសមាជិក Ahyeon ដោយសារតែមានបញ្ហាសុខភាព។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្ម YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពីក្រុម BLACKPINK ៕
		
	









