រយៈពេលប៉ុន្មានថ្ងៃមកនេះជុំវិញបញ្ហាបំណុលរបស់តារាកំប្លែង ស្រីខ្ញុង បានផុសឡើងជាថ្មីដោយសារតែម្ចាស់បំណុលបង្ហោះនៅលើបណ្តាញសង្គមព្រោះតែការមិនគោរពតាមការសន្យាសងប្រាក់ ខណៈអ្នកនាង ខ្ញុង Live សុខៗស្រាប់តែមានអាការៈឈឺដួលសន្លប់។ ម៉ាដូណា ថាម្ចាស់លុយក្លាយជាតួអាក្រក់ ចំណែកអ្នកសម្តែង Live ធ្វើយំឈឺដួលសន្លប់ក្លាយជាតួកំសត់វិញ។

គេចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២៣ តារាកំប្លែង ម៉ាដូណា ចេញមកពន្លះស្បែកមុខតារាកំប្លែង ស្រីខ្ញុង ជំពាក់បំណុលខ្លួនជាង៤ម៉ឺនដុល្លារដោយសន្យាថាសងមួយ១ខែចំនួន៥០០ដុល្លារ ប៉ុន្តែមិនបានសងប្រាក់តាមការសន្យានោះទេ ដែលពេលនោះធ្វើឱ្យមានកម្តៅយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDAb4MKz2qQ7O4_ekbVFPY-rE7EHRUxEubf7eioMkbEYmDdKiRjAlMSCPPE1Tj5yjlE8Wve5OT_Nl7Z1Ow4jfjmURaicw8WghcvjbgQ7pf7W-dBL-k7Pz6Fpnuj1OSawzuSy56My-mIg90c2AXi3JVMoIjdWxWHjzyVzCSWBNzMY5GwE5rheRvjPKgeP0/s2048/410623652_3327518597550525_7096293157491719882_n.jpg

ស្ងប់ស្ងាត់បានមួយរយៈស្រាប់តែនៅយប់ថ្ងៃទី២១ មករា ស្រីខ្ញុង ត្រូវបានម្ចាស់បំណុលម្នាក់ទៀតមានឈ្មោះថា ដារ៉ា រ័ត្ន បានបង្ហោះរូបតារាកំប្លែងរូបនេះអមជាមួយឆាតឆ្លើយឆ្លងដែលស្រីខ្ញុង មិនគោរពតាមការសន្យាសងប្រាក់ដូចគ្នា។ ទោះយ៉ាងណាក ស្រីខ្ញុង បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថាខ្លួនមិនដែលមានគំនិតអាក្រក់បោកប្រាស់អ្នកណាដែរ ហើយនាងក៏មិនតបតវែកញែកអ្វីច្រើននិងដាស់តឿនខ្លួនឯងថាជាកូនបំណុលគ្មានសិទ្ធិតបតបបកស្រាយអ្វីទាំងអស់។ មានត្រឹមតែសមត្ថភាពបន្តិចបន្តួចគ្រាន់នឹងបានរកដោះគេតាមលទ្ធភាពនិងដើម្បីអាហារបីពេលតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKQN2tuIh8CNLgOyyb1Znxn3q_ljNQhobQFfXxt4OXWf1PYX5O5kT5aEuts9fS5OQKrXeMBCjdaJ_YNW75BPZ5KYMacyni5HsB8ltTiTpvvsuk66PvYaSJzC8qfOPItrf57sy24uylcUU6p4qW6x4Ay7bDn0oZQnSXWiQWeF4Kf4cTfwVcs8i1MByDZfc/s960/366331134_839764184176096_371115483203375940_n.jpg

ទន្ទឹមនឹងការចេញសារយ៉ាងកំសត់នេះ កាលពីយប់ថ្ងៃទី២៣ មករា Live លក់ផលិតផលសុខៗស្រាប់តែ ស្រីខ្ញុង មានអាការៈសន្លប់បាត់មាត់ឈឹងផ្អើលពេញបណ្តាញសង្គម។ ការដួលសន្លប់នេះ ម៉ាដូណា ថាឱ្យ ស្រីខ្ញុង គឺជាការសម្តែងនិងផ្តាំទៅឱ្យ Love Riya ប្រុងប្រយ័ត្នការសម្តែងរបស់ ស្រីខ្ញុង។

ជាមួយគ្នានេះដែរ ម៉ាដូណា បានបង្ហោះសំណេរមួយទៀតនៅថ្ងៃទី២៤ មករាថា «ម្ចាស់លុយក្លាយជាតួអាក្រក់ ព្រោះមានគេថាមិនទុកពេលឱ្យគ្នា ទាំងមិនដឹងរឿងពិត ចំណែកអ្នកសម្តែងឡាយធ្វើយំ ធ្វើឈឺដួលសន្លប់ក្លាយជាតួកំសត់ ត្រូវfanគេជេរយើងថាមិនផ្តល់ឱកាស ហត់! »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwOqRiJp4fVj4LGU_NXCHuwhctCBTsUPQUAuTIMUoXnBrzQHsY8p_rgWQGQ4m93_1FG8LnXsS8XUv7gnGQ8vMPiIg6MxndUqK6U_iFWnPBiOwrVXChI6lRSR3M4rkp8YT7yRmBobrBs-O65-x4q2bZvTLUHR-WR_em98jXy1jSGBSX73afdigVG3-SMOk/s960/415510846_24491583247152255_1815762439599244659_n.jpg

ងាកទៅកាន់ម្ចាស់បំណុលមួយទៀតរបស់ ស្រីខ្ញុង គឺលោក ដារ៉ា រ័ត្ន បានលើកឡើងថា «សូមកុំធ្វើឱ្យអ្នកសិល្បៈខូចៗ ឬអ្នកពូកែកម្សត់ដ្រាម៉ា បន្តបានចិត្តម្ដងហើយម្ដងទៀត។ គ្មានម្ចាស់បំណុលណា ដែលគ្នាប្រឹងសងហើយ តបឆាតមិនឈប់ហើយ នៅតែលើកដៃផុសគ្នា ឬ ប្ដឹងគ្នាកើតទេ។ គ្មានម្ចាស់បំណុលណា មិនទុកពេលឱ្យ ហើយឃើញគ្នារកបានតិចតួច ទៅជាន់ពន្លិចកូនបំណុលទេ។ ម្ចាស់បំណុលបន់ឱ្យតែកូនបំណុលរកបាន ហើយបើបានតបឆាត ឬ បាញ់សង តែ១៥, ២០ ឬ ខែខ្លះបាន៥០ អរចង់ប្រកាច់។ លុយទាំងដុំ ការមិនយកទោះសងដូចបោះចោល ក៏នៅតែស្ងប់ព្រោះគិតថាវាគ្រាន់ជាងអត់។ តែមកពីដល់ករពេកទេ ទើបគេផុស ចឹងរៀនពិចារណាចិត្តគេចិត្តយើងផង មុននឹងអាណិតតួកម្សត់នៅលើបណ្ដាញសង្គម»៕