ប្រទេសថៃ ៖ ក្រោយមានការបង្ហោះរូបតារាសម្តែងនៅប្រទេសថៃ អ្នកនាង រ៉ានី ខេមផេន ឬឈ្មោះហៅក្រៅ «បែលឡា» ជាមួយតារាសម្តែងប្រុសវ័យក្មេងឈ្មោះ បៃ វិឈិរ៉ាវីដ ក៏មានមតិលើកឡើងអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ ។ មុននេះ អ្នកទាំងពីរក៏បានសម្តែងរឿងជាមួយគ្នាផងដែរ រហូតដល់ធ្វើឱ្យមហាជននិយាយថា ពួកគេអាចចូលចិត្តគ្នា ហើយអ្នកទាំងពីរអាចមានទំនាក់ទំនងលើសពីមិត្តភក្តិ ក៏ថាបាន?
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានប្រទេសថៃបានសម្ភាសន៍ជាមួយអ្នកនាង បែលឡា អំពីបញ្ហានេះក្នុងកម្មវិធីមួយ ដែលអ្នកនាងបង្ហាញពីទឹកជ្រលក់នៅCentral World ។ ខាងក្រោមនេះ គឺជាការដកស្រង់បទសម្ភាសន៍របស់សារព័ត៌មានជាមួយអ្នកនាង បែលឡា ៖
*តើអ្នកនាងដឹងឬទេថា មហាជនលើកឡើងពីអ្នកនាងថា បានទៅប្រទេសជប៉ុនជាមួយតារាសម្តែងវ័យក្មេង លោក បៃ វិឈិរ៉ាវីដ ?
ខ្ញុំបានទៅជាមួយអតិថិជន និងមនុស្សខ្លះទៀត ហើយនៅពេលមហាជនឃើញរូបគូ ពួកគេក៏គិតបែបនេះ ។ វាអាចមកពីភាពយន្តផងដែរ ទើបអ្នករាល់គ្នាគិតអីចឹង ។ ខ្ញុំបានជួបគ្នានៅថ្ងៃនោះតែមួយថ្ងៃទេ ព្រោះចៃដន្យ យើងបានជួបគ្នានៅកន្លែងលេងស្គី ហើយកន្លែងដែលខ្ញុំឈរនោះមានខ្យល់បក់ត្រូវមុខ ទើបយើងព្យាយាមជួយគ្នាថា គួរធ្វើយ៉ាងណាល្អ ព្រោះថតរូបអត់បាន បែកភ្នែកក៏អត់បាន ទើបយើងជួយគ្នា ។
ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានលទ្ធផលការងារជាបន្តបន្ទាប់ជាមួយលោក បៃ វិឈិរ៉ាវីដ ។ ពួកយើងមិនសូវបានជជែកជាមួយគ្នាប៉ុន្មានទេ គឺបានជជែកគ្នាតិចតួចតែប៉ុណ្ណោះ នៅពេលមានការងារ ឬមានអ្វីមួយដែលត្រូវយល់ព្រមរួមគ្នា ។
*តើអ្នកទាំងពីរនឹងមានឱកាសធ្វើការរួមគ្នាទេ នៅថ្ងៃអនាគត?
បច្ចុប្បន្ននេះ នៅពុំទាន់មានទេ ហើយនៅថ្ងៃអនាគត គឺជាអ្វីដែលយើងមិនជ្រាបស្រាប់ហើយ មិនថារឿងអ្វីទេ ។ ខ្ញុំពុំបានជួបគេទេ ហើយខ្ញុំក៏ពុំបានជជែកជាមួយគេដែរ ។
*ពេលនេះ តើអ្នកនាងនៅលីវ មែនទេ?
ចាស នៅលីវ ខ្ញុំមិនទាន់មានអ្នកណាម្នាក់នៅក្នុងចិត្តទេ ។
*អីចឹង អ្នកនាងគួរប្រកាសថានៅលីវ ដើម្បីឱ្យមានអ្នកមកជជែកជាមួយ តើមានអ្នកណាជជែកជាមួយអ្នកនាងឬទេ?
ចាស មាន ប៉ុន្តែវាជាការជជែកគ្នាធម្មតាតែប៉ុណ្ណោះ និងគ្មានអ្វីលើសពីមិត្តភក្តិទេ ។
*តើពុំទាន់មានអ្នកណាម្នាក់ដែលអ្នកនាងគិតថា ជាមនុស្សពិសេស មែនទេ?
ខ្ញុំពុំមានពេលវេលាច្រើនជាង ហើយយើងត្រូវជជែកឱ្យស្គាល់ចិត្តគ្នាជាមុនសិន ។
*តើបុរសនោះជាមនុស្សបែបណាដែលធ្វើឱ្យអ្នកនាងមានអារម្មណ៍ថា អាចសេពគប់គ្នាបន្តបាន?
ចាំឱ្យខ្ញុំទំនេរសិន ពីព្រោះពេលនេះ ខ្ញុំមានការងារធ្វើច្រើន ។ វាអាស្រ័យលើពេលវេលាផងដែរ បើអ្នកនោះជាគូជាមួយយើងពិតមែន ទោះជាការងាររវល់យ៉ាងណា វាក៏អាចទៅរួចដែរ ។
*តើអ្នកនាងចង់មានមនុស្សពិសេសទេ?
ចង់ដែរ ប៉ុន្តែខ្ញុំចង់បានអ្នកណាដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយពួកយើងត្រូវជជែកគ្នាដឹងរឿងផងដែរ ។ ម្យ៉ាងទៀត យើងត្រូវមានគំនិតដូចគ្នា និងមានចំណង់ចំណូលចិត្តស្រដៀងគ្នា ៕
		
	









