សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានរឹបអូសគ្រឿងញៀនជាង ១តោន នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ ដោយគ្រឿងញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។នៅក្នុងករណីនេះ សមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀនចំនួន ២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម និងសម្ភារមួយចំនួនទៀត។May be an image of 10 people and boatខណៈនៅបន្តិចទៀតនេះសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នឹងធ្វើសន្និសីទកាសែតបង្ហាញពីលទ្ធផលករណីបង្រ្កាបគ្រឿងញៀនបានជាង១តោននេះ។May be an image of 9 people, suitcase, speaker and segwayសូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក៏មានករណីជួយដូរគ្រឿងញៀនប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា១០២០គីឡូក្រាម(១តោន២០គីឡូក្រាម) ត្រូវបានរឹបអូសដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ខណៈឧក្រិដ្ធជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ៕

ខាងក្រោមនេះរូបភាពរឹបអូសគ្រឿងញៀននៅខេត្តព្រះវិហារ៖May be an image of medicineMay be an image of 9 people and text