ក្រុមហ៊ុន AstraZeneca កំពុងប្រឈមមុខនឹងការទាមទារសំណងរាប់រយលានដុល្លារពីជនរងគ្រោះដែលបានចោទប្រកាន់ថាមានមនុស្សចំនួន៣៥បានជួបនូវផលវិបាក និង៨១នាក់បានស្លាប់ ក្រោយពីបានចាក់វ៉ាក់សាំងនេះរួចមក។

យោងតាមប្រភពសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមហ៊ុនឱសថយក្ស AstraZeneca ដែលបានចាប់ដៃគូជាមួយសាកលវិទ្យាល័យ Oxford ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩កាលពីពេលកន្លងទៅ ខណៈពេលនេះគឺកំពុងតែប្រឈមមុខនឹងការដោះស្រាយនៅតុលាការជុំវិញករណីវ៉ាក់សាំងនេះបានរកឃើញថា “មានភាពខុសប្រក្រតី” ។ តាមលទ្ធផលពិសោធន៍ថ្មីគឺបានរកឃើញថាវ៉ាក់សាំងប្រភេទនេះគឺបានផ្សារភ្ជាប់ជាមួយបរិបទថ្មី ដែលបណ្តាលឱ្យមានការកកឈាម។AstraZeneca Vaccine: What You Need to Know

យ៉ាងហោចណាស់មនុស្ស ៨១ នាក់បានស្លាប់ដោយសារតែផលប៉ះពាល់ដ៏កម្រនៃវ៉ាក់សាំងប្រភេទនេះ ដែលមិនគាំទ្រនៅក្នុងសារពាង្គកាយមួយចំនួន និងជាលទ្ធផលមានមនុស្សរាប់រយនាក់បានទទួលរងនូវជំងឺផ្សេងៗ។

បើយោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងទៀតថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាចប្រឈមមុខនឹងការសងជំងឺចិត្តដល់ទៅជាង១០០លានដុល្លារជុំវិញករណីនេះ ។ ចំណែករដ្ឋាភិបាលវិញក៏ត្រូវបានរួមចំណែកផ្តល់សំណងដល់ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតដូចគ្នា ព្រោះបានជំរុញឲ្យមានចាក់វ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាត។AstraZeneca trial results may have included 'outdated' information, U.S.  health officials say | CBC News

ទោះជាយ៉ាងណា ក្រុមហ៊ុន AstraZeneca កំពុងតែច្រានចោលនូវការចោទប្រកាន់ទាំងអស់ ថាពួកគេមានការ “យល់ច្រឡំ ” មកលើក្រុមហ៊ុនខ្លួន។ ក្រុមហ៊ុនក៏បានចង្អុលបង្ហាញថា វ៉ាក់សាំងខ្លួនក៏ធ្លាប់បានជួយជីវិតមនុស្សរាប់លាននាក់ កាលពីខ្លួនបានផលិតចេញឲ្យសាធារណៈជនប្រើប្រាស់អំឡុងជំងឺរាតត្បាតដែរ។

វ៉ាក់សាំង AstraZeneca នេះទៀតសោតក៏មិនមានការលើកទឹកចិត្តពីចក្រភពអង់គ្លេសឲ្យប្រជាជនខ្លួនស្ម័គ្រចិត្តចាក់នោះទេ ព្រោះថាអ្នកជំនាញបានណែនាំថា វ៉ាក់សាំង mRNA ដូចជា Pfizer ឬ Moderna jabs គួរតែមានប្រសិទ្ធិភាពជាង។What scientists do and don't know about the Oxford–AstraZeneca COVID vaccine

គួរបញ្ជាក់ថា ផលវិបាកផ្សេងៗនៃវ៉ាក់សាំង AstraZeneca ក៏ត្រូវបានគេកត់ត្រាទុកផងដែរ ដោយមាន វេជ្ជបណ្ឌិត Stephen Wright អាយុ ៣២ ឆ្នាំបានស្លាប់ដោយកើតមានកំណកឈាមក្នុងខួរក្បាល ១០ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង AstraZeneca ដំបូងរបស់គាត់ក្នុងខែមករាឆ្នាំ ២០២១ ។ រីឯករណីមួយទៀត គឺតន្ត្រីកររ៉ុកម្នាក់ដែលគេស្គាល់ថាជា Lord Zion បានឈឺក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានចាក់វ៉ាក់សាំងរួច។ ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃទៅមួយថ្ងៃ ហើយលោកក៏បានលាចាកលោកនៅត្រឹមតែរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។ សំបុត្រមរណៈភាពបឋមរបស់លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា មានកំណកឈាមក្នុងខួរក្បាលដែលបណ្តាលមកពីផលវិបាកនៃវ៉ាក់សាំងនេះឯង។

ទោះជាយ៉ាងណា ទាំងនេះគឺជាផលប៉ះពាល់ដ៏កម្រ មិនមែនមនុស្សគ្រប់គ្នាដែលចាក់វ៉ាក់សាំងនេះសុទ្ធតែប្រឈមនឹងបញ្ហាណាមួយនោះទេ៕