ប្រទេសកាណាដា ៖ សុវត្ថិភាព គឺជាកត្តាសំខាន់ដែលភ្ញៀវទេសចរបានគិតជាចម្បង មុននឹងពួកគេសម្រេចចិត្តទៅដើរកម្សាន្តនៅប្រទេសណាមួយ ។ នៅដើមឆ្នាំ២០២៤ នេះ ប្រទេសកាណាដាទើបតែទទួលបានការចាត់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ ប្រចាំឆ្នាំ២០២៤ ។Canada has been named the safest country in the world for travel in 2024

វាជាការចាត់ចំណាត់ថ្នាក់របស់ក្រុមហ៊ុនធានារ៉ាប់រងការធ្វើដំណើរមួយឈ្មោះ Berkshire Hathaway ។ ក្រុមហ៊ុននេះលើកហេតុផលថា កាណាដា គឺជាប្រទេសដែលមានដង់ស៊ីតេពលរដ្ឋតិចតួច និងអត្រាឧក្រិដ្ឋកម្មទាប ជាពិសេស ការប្រើប្រាស់កាំភ្លើងបង្កហិង្សាស្ទើរតែមិនកើតឡើងឡើយ ។ ការប្រើប្រាស់អំពើហិង្សានៅប្រទេសនេះស្ទើរតែគ្មាន និងគ្មានជំងឺឆ្លងទេ ។Safest Countries in the World for Travelers Ranked in New Report - Thrillist

ក្រៅពីនេះ ប្រទេសកាណាដាមិនរើសអើងជាតិសាសន៍ផ្សេង, ពណ៌សម្បុរ, ភេទ ឬរើសអើងសាសនាទេ ។ ហេតុនេះ ធ្វើឱ្យកាណាដាទទួលបានការចាត់ចំណាត់ថ្នាក់ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរប្រចាំឆ្នាំ២០២៤ ខណៈនៅឆ្នាំ២០២៣ កាណាដាបានជាប់ចំណាត់ថ្នាក់ទី៦ ។Canada in February: Travel Tips, Weather & More | kimkim

ទោះយ៉ាងណា គ្រោះថ្នាក់មួយដែលអាចកើតឡើងនៅប្រទេសកាណាដា គឺភ្លើងឆេះព្រៃ ដោយសារកាណាដាមានផ្ទៃដីព្រៃឈើលាតសន្ធឹងធំទូលាយ ។ ដូច្នេះ វាធ្វើឱ្យកាណាដាប្រឈមនឹងការកើតភ្លើងឆេះព្រៃ និងធ្វើឱ្យគុណភាពអាកាសធាតុកាន់តែអាក្រក់ ។ លើសពីនេះ ភ្លើងឆេះព្រៃនឹងប៉ះពាល់ដល់អ្នកមានបញ្ហាផ្លូវដង្ហើមទៀតផង ។The Impossible Fight to Stop Canada's Wildfires | WIRED UK

បើទោះជាប្រទេសកាណាដាមានព្រំដែនជាប់អាមេរិក ដែលអាមេរិកមានអត្រាឧក្រិដ្ឋកម្មខ្ពស់ ប៉ុន្តែកាណាដាបែរជាមានសុវត្ថិភាពគួរឱ្យភ្ញាក់ផ្អើល ដោយសារកាណាដាមានច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងរ៉ឹង, សមត្ថកិច្ចរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខបានល្អ ។The best things to do in Canada: a backpackers travel guide

ចំណុចសំខាន់ កាណាដាមានស្ថិរភាពសេដ្ឋកិច្ច, ស្ថិរភាពនយោបាយ, រដ្ឋាភិបាលថែរក្សាពលរដ្ឋបានល្អ ហើយពលរដ្ឋគ្មានការដាក់សម្ពាធក្នុងការរស់នៅទេ បើទោះជាពួកគេគ្មានការងារធ្វើក្តី ក៏ពួកគេមានគុណភាពជីវិតល្អប្រសើរដែរ ។ ហេតុនេះ ពលរដ្ឋកាណាដាពុំចាំបាច់ដើរឆក់ប្លន់ ឬប្រើអំពើហិង្សាលើអ្នកដទៃឡើយ ។Canada Is The Safest Country To Travel In 2024; Here's Why

នេះជាចំណាត់ថ្នាក់ប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរ ប្រចាំឆ្នាំ២០២៤ រួមមាន ៖
-ចំណាត់ថ្នាក់ទី១ ប្រទេសកាណាដា
-ចំណាត់ថ្នាក់ទី២ ប្រទេសស្វីស
-ចំណាត់ថ្នាក់ទី៣ ប្រទេសន័រវេស
-ចំណាត់ថ្នាក់ទី៤ ប្រទេសអៀរឡង់ និង
-ចំណាត់ថ្នាក់ទី៥ ប្រទេសហូឡង់

រីឯប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវទេសចរនៅតំបន់អាស៊ី គឺប្រទេសជប៉ុន ទទួលបានចំណាត់ថ្នាក់ទី១២ ៕