កម្មវិធីប្រកួតសំណេរសរសេរតាមអានដំបូងគេបំផុតនៅកម្ពុជា ឈ្មោះថា “សំណេរអង្គរ” បានបញ្ចប់ជាផ្លូវការ ក្រោយពីចំណាយពេល១ថ្ងៃនៅក្នុងការប្រឡង នៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត។
នៅក្នុងការប្រកួតនេះ ជយលាភីលេខ១ បានទៅលើ បេក្ខជន ចេង រតនា ,ជយលាភីលេខ២ បេក្ខជន វ៉ន វីដា
និងជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់។
អ្នកទាំងបីនឹងទទួលបានរង្វាន់ជាច្រើនដែលមានដូចជា៖
• ជយលាភីលេខ១សណ្ឋាគារផ្កាយប្រាំ ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ១,២០០,០០០រៀល
• ជយលាភីលេខ២ ស្នាក់នៅសណ្ឋាគារផ្កាយបួន ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៨០០,០០០រៀល
• ជយលាភីលេខ៣ ស្នាក់នៅសណ្ឋាគារផ្កាយបី ៣យប់ បន្ទប់គ្រែ២ នៅសៀមរាប និងរង្វាន់ថវិកា ៤០០,០០០រៀល
សូមបញ្ជាក់ថា ការបង្កើតកម្មវិធីប្រកួត “សំណេរអង្គរ” គឺដើម្បីលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា៕










