សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះ១គ្រឿងបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុង Miami រដ្ឋផ្លរីដា ទៅកាន់កោះ Puerto Rico ដែលស្ថិតនៅភាគខាងជើងមហាសមុទ្រ Caribbean របស់អាមេរិក ហើយក្នុងអំឡុងពេលហោះហើរនៅលើមេឃ ស្រាប់តែមានភ្លើងឆេះភ្លាមៗ ដោយសារម៉ាស៊ីនយន្តហោះមានបញ្ហា ។ ហេតុនេះ អ្នកបើកយន្តហោះបានសម្រេចចិត្តហោះទៅចុះចតនៅអាកាសយានដ្ឋានទីក្រុង Miami វិញ។Atlas Air Boeing 747-8 from Miami International Airport catches fire mid-air - BreezyScroll

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅក្នុងបណ្តាញសង្គមអាមេរិកបានចែកចាយវីដេអូមួយដែលនារីម្នាក់បានថត ខណៈនាងបានឃើញយន្តហោះ១គ្រឿងមានភ្លើងឆេះយ៉ាងខ្លាំងពេលកំពុងហោះហើរ ។ នាងប្រាប់ថា បានឃើញភ្លើងឆេះយន្តហោះដោយផ្ទាល់ភ្នែក ហើយខ្លួននាងស្ទើរតែមិនជឿទេ ។

គេហទំព័រ Fox News រាយការណ៍ថា វាជាយន្តហោះដឹកទំនិញប្រភេទ Boeing 747-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Atlas Air ជើងហោះហើរ 5Y095 ដែលទើបហោះកហើរចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុង Miami រដ្ឋផ្លរីដា ទៅកាន់កោះ Puerto Rico កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។ ក្នុងអំឡុងពេលហោះហើរ អ្នកបើកយន្តហោះដឹងថា ម៉ាស៊ីនយន្តហោះ១ ក្នុងចំណោម២ មានបញ្ហា និងមានភ្លើងឆេះរាលដាល ។ ហេតុនេះ អ្នកបើកយន្តហោះត្រូវបង្ខំចិត្តហោះទៅចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Miami វិញ ។Boeing 747-8 Fire Incident: Successful Emergency Landing

សារព័ត៌មានរាយការណ៍ថា យន្តហោះនេះអាចចុះចតនៅអាកាសយានដ្ឋានដោយជោគជ័យ ហើយបុគ្គលិកបម្រើការក្នុងយន្តហោះចំនួន៥នាក់បានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាព ។ អ្នកបើកយន្តហោះប្រកាសថា យន្តហោះមានបញ្ហា និងត្រូវចុះចតជាបន្ទាន់ ខណៈពួកគេបានអនុវត្តតាមនីតិវិធីសុវត្ថិភាពអាកាសចរណ៍យ៉ាងត្រឹមត្រូវ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍និយាយថា បុគ្គលិកបម្រើការក្នុងយន្តហោះគ្រប់រូបមានសុវត្ថិភាព ហើយគ្មានអ្នកណាម្នាក់រងរបួសទេ ។ រីឯមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆាបឆេះយន្តហោះបែបនេះ ដោយសារម៉ាស៊ីនយន្តហោះដំណើរការខុសប្រក្រតី ហើយអ្នកជំនាញនឹងត្រួតពិនិត្យឱ្យបានលម្អិត ៕