កាលពីម្សិលមិញនេះ(១៩ មករា) តារារ៉េប ខ្មែរមួយជីវិត ចេញមកទទួលស្គាល់កំហុសចំពោះពាក្យសម្តីរបស់ខ្លួនដែលរិះគន់ស្ថាបនាទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត និងសុំការអធ្យាស្រ័យពីរៀមច្បងទាំងពីរ។ ខណៈរឿងនេះបញ្ចប់ដោយសន្តិវិធីសាមគ្គីក្នុងនាមអ្នកសិល្បៈតែមួយ អ្នកនាង Kaka KH Australia ថាពូម្នាក់នោះដែលសម្តៅទៅកាន់លោក ផែង វណ្ណៈ ល្មមចេញមកសូមទោសដូចគ្នាក្នុងនាមជាចាស់ទុំម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8l4VJUdQTnEFayDBAqRVIhGyBuxgmAPlUSTbJEQi4X2ICdv_8t7TXqYBycqaZr8NUB2ZlgtAe8APjAQPifJJ9MWAQBtY9wF0TU9Rx4PpQLIw28-k09t7K2T0BQ7Fknq5lk50dlCsEG7ZmBndRmfIWuKXWZapT9siocbw3W9KZsFaAgLw2c2A-GvPxcH8/s2048/image_2024-01-20_11-56-53.png

នៅលើផេករបស់ Kaka KH Australia នៅព្រឹកថ្ងៃទី២០ មករា អ្នកនាងបានស៊ែរការបង្ហោះរបស់ខ្មែរមួយជីវិតព្រមទាំងភ្ជាប់ជាមួយសំណេរថា «រស់នៅក្រោមម្លប់សន្តិភាព អ្នកណាក៏ចង់ឃើញខ្មែរដូចគ្នាល្អដែរ អ្នកខ្លះប្រសប់ខាងការទូត អ្នកខ្លះវិញទម្លាប់រស់ជីវិតសាមញ្ញប្រើភាសាក្រៀម កុំប្រកាន់គ្នាច្រើន! ព្រោះកន្លែងកើតកន្លែងធ្លាប់រស់នៅវាខុសគ្នា..
អញ្ចឹងពូម្នាក់នោះក៏ល្មមចេញមកសុំទោសនឹងគេហ្នឹងឯងដែរក្នុងនាមជាចាស់ទុំម្នាក់ …សូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0PezeuRSwEucAbf-Y8Q95YZJckgsScguL2hiAgxmg0Iv9HnhrxZ4q988EuwJBGOXSXpxMXqaJjyApSonzX8lYKChMgJ3_6hFrbpkQzWE7udE1TUF2zeLwdMz48XkUhSmn_-IBfdXVhyUnw4xCpgt71cS2uuqlYeIuFOAY59izRYm8qf8cxUDndSDrO4o/s2048/image_2024-01-20_11-56-56%20(2).png

ពាក្យសម្តីរបស់ Kaka KH Australia នេះគឺចង់សម្តៅទៅកាន់លោក ផែង វណ្ណៈ ចង់ឱ្យលោកចេញមកទទួលស្គាល់កំហុសរបស់ខ្លួន ដោយកាលពីកន្លងមកនេះលោក ផែង វណ្ណៈ បានប្រើភាសាគ្រោតគ្រាតដាក់ខ្មែរមួយជីវិតកាលពីថ្ងៃទី ១៤ មករា ព្រមទាំងលើកឡើងទៀតថាបទរ៉េបមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ ខ្មែរមួយជីវិត និងថាឱ្យតារារ៉េបរូបនេះនិយាយស្ដីឱ្យចេះគោរពតារាចម្រៀងរាមច្បងផង។
ការលើកឡើងរបស់លោក ផែង វណ្ណៈ ក៏ធ្លាប់ត្រូវបាន Kaka KH Australia និងខ្មែរមួយជីវិត ចេញមកពន្លះលោកដូចគ្នាដោយសារតែលោក ផែង វណ្ណៈ ដកពីពាក្យខ្មែរមួយជីវិតទៅជាឈ្មោះមួយផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVGcI5zwC4D4RTyMPDJl5xHFCwax9YTqUHxQub1MOGyU-64rr_nG66kNLJEv3jHvVBZisC1NEdkBW4jYVSZBS53KdnQ8YOGy2yU5C-e2Pel8B_Fg2ywYxBe3u6xObP3zG9e7Dr6CZvmXjWeYfKDywuWYmjN5l3DeRft7NAOwnBxK0_MEPdMvNb8nj8Pjs/s764/image_2024-01-20_11-39-40.png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ មករា ខ្មែរមួយជីវិត បានចេញសារទទួលស្គាល់ថាទោះបីខ្លួនមានចេតនាល្អតែការប្រើពាក្យសម្តីក្រៀមភាសារបស់លោកមិនបានល្អឥតខ្ចោះ អាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន។ ហើយបើសិនជារឿងនេះប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសលោកសុំការអធ្យាស្រ័យពីររៀមច្បងឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត និងសុំបញ្ចប់បញ្ហាត្រឹមនេះដោយឈរលើឆន្ទៈរបស់ខ្លួនលើវិស័យតន្ត្រី Hip Hop រសជាតិរបស់លោកដូចដើម៕