បន្ទាប់ពីឧកញ៉ា ព្រាប សុវត្ថិ លើកមតិផ្ទាល់ខ្លួនឱ្យអ្នកសិល្បៈសាមគ្គីគ្នានិងធ្វើជាគំរូដល់មហាជន នៅពេលនេះ ខ្មែរមួយជីវិត ក៏បានទទួលស្គាល់ថាការិះគន់ក្នុងន័យស្ថាបនារបស់ខ្លួនបានប្រើពាក្យសម្តីមិនបានល្អតែលោកគ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ឡើយ។ ខ្មែរមួយជីវិត ថាបើសិនជារឿងនេះប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសរបស់រៀមច្បងលោកសុំការអធ្យាស្រ័យ និងសុំបញ្ចប់រឿងត្រឹមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzduQveF3Ck4eHy3u-l8ensVGNVGU-w0vPh6RDAo8Pzyt5HgRF3Z7kQj21uIRvoqw42ODVaMBTRSsXVAmX1r6dprDUtrr2Vos0xsX-AQFXEwFr8eSRqWp4bvt9jjGrUZYMAFu7Z2ea_TJH8mgbrh2wDjBpfMjmJQvt5byxeYk8tR5IVnP4xKcgw3Dnc6w/s960/379987813_7177317562298004_205586055021090896_n%20(2).jpg

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក ឡេង សុវណ្ណតារា ហៅ ខ្មែរមួយជីវិត បានបង្ហោះរូបភាពជាមួយ ខេម តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ីព្រមទាំងភ្ជាប់ជាមួយសំណេរថា «
ជាដំបូង ខ្ញុំសូមសរសើរដល់បងប្រុស ខេម ចំពោះការរាប់អានហើយក៏ធ្លាប់ធ្វើការជាមួយគ្នាកន្លងមក បងក៏យល់ពីខ្ញុំច្រើន ហើយបងតែងតែឈរនៅកណ្តាលបានសម្របសម្រួលការយល់ច្រឡំ មួយចំនួន ។ និយាយទៅ ទោះខ្ញុំមានចេតនាល្អក៏ដោយ តែការប្រើពាក្យសម្តីរបស់ខ្ញុំមិនបានល្អឥតខ្ចោះនោះទេ… ខ្ញុំទទួលស្គាល់ថាការប្រើក្រៀមភាសារបស់ខ្ញុំក្នុង Podcastមួយ ដែលគ្មានការព្រៀងទុក វាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBlb7XwFJ6oPvN53VGB3gy1oMQkjd_my4HRVvFd_jM9q0Ump7vblDpMHS9nUFPpVCdM0J69SvUdacie1lZZU6tbCi-OawjFmrCJHBf5aeN-KFKxIyA0yHzAbQ5754BOOS5zSzgtxcdKl43yFWmIInF4_w1NQTcPFl8CZi8myIqFHMhQsRIbzU8_zmjdSg/s2048/406142656_906487587502711_6776499170699519558_n%20(2).jpg

ខ្មែរមួយជីវិត បន្តរៀបរាប់ថា «ក្រៅពីការិះគន់ក្នុងន័យស្ថាបនា ចេញពីរូបភាពជា big fan ម្នាក់ ចំពោះ Idolsទាំងពីរ គឺ គ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ខេមរៈ សិរីមន្តនិង រៀមច្បង ព្រាប សុវត្តិ ឡើយ។ បើសិនជាប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសយ៉ាងណានោះ ប្អូនសុំការអធ្យាស្រ័យពីរៀមច្បងទាំងពីរផងចុះ ដោយក្តីស្រលាញ់និងគោរព »។

ជាមួយគ្នានេះដែរ ខ្មែរមួយជីវិត ក៏បន្ថែមចុងក្រោយថាសូមឱ្យទស្សនិកជនយល់ពីលោកដូចគ្នា និងសុំបញ្ចប់បញ្ហាដោយត្រឹមនេះ ហើយលោកនៅតែមានឆន្ទៈប្រកាន់គោលជំហរលើវិស័យតន្ត្រី Hip Hop ជាមួយរសជាតិរបស់លោកដូចដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUvttXhX6ZddMD5RgfsJ7Upq0OS514tdqIhRzgojHNGouYzTxcNKbSuzCffqDVS1Tt4gqUyy0Bi1P_Cic_Q7ugBTXdmAJjSNfao1Rqz9Zi1BIL4IuSLB5YkSkPWcbfu6xLIbPOAtk-5CbnKbzuXL5FloWJPlxjkUgmH8M4uKOQ8W4Q7Xb4N8_bryU_Moc/s2048/347126338_974037857373022_7447617089997149721_n.jpg
កាលពីថ្ងៃទី១៧ មករា ឧកញ៉ា ព្រាប សុវត្ថិ បានចេញមកនិយាយជាលើកដំបូងបន្ទាប់ផ្ទុះសង្គ្រាមពាក្យសម្តីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត និង ខ្មែរមួយជីវិត អស់រយៈពេលជាច្រើនថ្ងៃនាំឱ្យបណ្តាញសង្គមវឹកវរយ៉ាងខ្លាំង។

កំពូលតារាចម្រៀងដ៏គំរូឧកញ៉ា ព្រាប សុវត្ថិ បានលើកឡើងថា «ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់គឺបានមកពីការគាំទ្រ ពីមហាជនគ្រប់ស្រទាប់ ហើយមហាជនគឺជាកញ្ចក់សំរាប់ឆ្លុះបង្ហាញទាំងចំណុចល្អ ទាំងចំណុចមិនល្អដែលយើងត្រូវកែលំអ។ សម្រាប់អ្នកសិល្បៈវិញត្រូវធ្វើជាគំរូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពនិងខ្មែរតែមួយ »៕