នៅឯប្រទេសជប៉ុន ឪពុកម្តាយគ្រប់រូបយល់ដឹងយ៉ាងខ្លាំងអំពីការចិញ្ចឹមបីបាច់កូនឲ្យមានអាកប្បកិរិយាកិរិយាល្អ ជាពិសេសគឺទៅលើវិន័យនិងសណ្តាប់ធ្នាប់ ហើយវាក៏ជាអ្វីដែលសង្គមជប៉ុនចង់បានបំផុតដើម្បីភាពសុខដុមរមនាក្នុងប្រទេស។The Japanese Way Of Disciplining Children - Savvy Tokyo

ប្រសិនបើក្មេងគ្រប់រូបរៀនអំពីការតម្រង់ជួរបានយ៉ាងល្អ នោះពិភពលោកនឹងកាន់តែមានភាពប្រសើរឡើង ព្រោះថានឹងគ្មានការកេញប្រវ័ញ្ចឬជិះជាន់គាប់សង្កត់លើអ្នកដទៃ ចេះឲ្យតម្លៃ គោរព សាមគ្គីគ្នា។ មនុស្សម្នានឹងរៀនអំពីភាពអត់ធ្នត់ក្នុងជីវិត ការរងចាំ ការគ្រប់គ្រងអារម្មណ៍ ភាពស្មោះត្រង់ សណ្តាប់ធ្នាប់ វិន័យល្អក្នុងនាមជាមនុស្សជាតិ ក៏ដូចជាគោរពពេលវេលា (មកមុនបានមុនជាដើម)។Why Japanese People Stand in Lines so Well

ការតម្រង់ជួរក៏អាចចាត់ទុកថាជាវប្បធម៌របស់ប្រទេសជប៉ុនមួយដែរ។ ក្មេងៗជប៉ុននឹងត្រូវបង្រៀនឲ្យចេះតម្រង់ជួរតាំងពីរៀនថ្នាក់មត្តេយ្យមកម្លេះ គឺក្នុងគោលបំណងឲ្យក្មេងៗទាំងនោះបានលត់ដំខ្លួនឯង គោរពសិទ្ធអ្នកដទៃ ការអត់ធ្មត់ និងការសហការគ្នាជាធ្លង់មួយជាដើម។

ការលត់ដំខ្លួនពីក្មេងរបស់ជនជាតិជប៉ុន គឺពិតជាបានផ្សារភ្ជាប់ជាមួយនឹងសង្គមរបស់ពួកគេ នៅពេលដែលធំឡើង ពួកគេនឹងប្រកាន់ខ្ជាប់នូវវិន័យដ៏ល្អ ពោលគឺភាពអត់ធ្មត់និងការរងចាំ ប្រកបដោយភាពស្ងត់ស្ងាត់។ កន្លងមក ប្រជាជនជប៉ុនបានអនុវត្តអាកប្បកិរិយានេះយ៉ាងខ្ជាប់ខ្ជួន ហើយវាក៏បានក្លាយទៅជាវប្បធម៌របស់ពួកគេទៅហើយ មិនថានៅក្នុងកាលៈទេសៈណាទេ គឺពួកគេនៅតែបង្ហាញការគោរពចំពោះអ្នកដទៃដោយធ្វើការរង់ចាំបានយ៉ាងមានរបៀបនិងស្ងៀមស្ងាត់បំផុត។Stereotypes About Japan That ARE True!

ជាក់ស្តែង ការកើតមានការរញ្ជួយដីនិងរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១១ បន្ទាប់ពីអ្វីៗបានល្អប្រសើរវិញហើយ ប្រជាជនជប៉ុនគ្រប់រូបបាននាំគ្នាសម្រុកទៅទិញសម្ភារៈ បន្លែ ផ្លែឈើ និងសម្លៀកបំពាក់ ដែលបានធ្វើឲ្យមានការស្ទះកកកុញពេញទីក្រុង ប៉ុន្តែទោះជាយ៉ាងណាពួកគេនៅតែបានតម្រង់ជួរ ឈរបន្តកន្ទុយគ្នាយ៉ាងយកចិត្តទុកដាក់ រក្សាបាននូវស្ងប់ស្ងាត់ និងគ្មានភាពរញ៉េរញ៉ៃ។ ម៉្យាងវិញទៀត ការរងចាំក្នុងជួរដ៏សែនយូរ បានធ្វើឲ្យប្រជាជនជប៉ុនភាគច្រើនមានគំនិតច្នៃប្រឌិតក្នុងការបំបាត់ភាពអផ្សុក ដូចជាការអានសៀវភៅខណៈពេលរងចាំជួរជាដើម។The down side of Japan-style social distancing - Asia Times

តួយ៉ាង ប្រទេសនៅប៉ែកអ៊ឺរ៉ុបភាគច្រើនវិញក៏គេឲ្យតម្លៃទៅលើការតម្រង់ជួរនេះដែរ ព្រោះថាវាជាការគោរពសិទ្ធអ្នកដទៃ រក្សាសណ្តាប់ធ្នាប់នៅកន្លែងទាំងនោះ និងបានបង្ហាញពីសង្គមដែលមានភាពថ្លៃថ្នូរនិងរបៀបរាប់រយ។

ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើសង្គមខ្លះមិនបានយកចិត្តទុកដាក់និងឲ្យតម្លៃទៅលើការឈរជាជួរនោះទេ ប្រាកដណាស់ថានឹងកើតមាននូវភាពគ្មានស.ណ្តាប់ធ្នាប់ ទាំងការរស់នៅ ដេក ដើរ ឈរ អង្គុយ… ក៏ដូចជាការដែលហ៊ានមកកាត់ជួរអ្នកដទៃដោយគ្មានភាពអៀនខ្មាស់។ ជាក់ស្តែង ដូចជាអ្នកបើកបរយាន្តជំនិះមួយចំនួនគឺប្រសេចប្រសាចពេញ.ផ្លូវតែម្តង។ ទាំងនេះគឺបានសបញ្ជាក់អំពីអាកប្បកិរិយានៅក្នុងសង្គមនោះគឺនៅមានកម្រិត.ទាប មិនចេះឲ្យតម្លៃគ្នាក្នុងភាពជាមនុស្ស ដែលវាប្រឈមនឹងការបែក.បាក់សាមគ្គីភាពក្នុងសង្គមនាថ្ងៃអនាគតផងដែរ៕