នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសជុំវិញករណីការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម។
នៅក្នុងនោះឯកឧត្ដមរដ្ឋមន្ត្រី បានចេញវិធានការ៣ចំណុច៖
១. សូមបញ្ឈប់ការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀនប្រដាល់ ដើម្បីពិសាស្រាបៀរ ហើយផ្សព្វផ្សាយ។
២. ពិធីករ ពិធីការិនី ដែលជាមនុស្សមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ កុំប្រើរូបភាពគាស់កំប៉ុងស្រាបៀរពិសា និងផ្សាយលើកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម។
៣. ការផ្សព្វផ្សាយត្រូវភ្ជាប់នឹងសារអប់រំ «ស្រវឹង សូមកុំបើកបរ» «ពិសាដោយការទទួលខុសត្រូវ»៕










