Home ព័ត៌មានជាតិ អជ្ញាធររកឃើញបង្គាចាក់ចាហួយ៩.៥គីឡូក្រាម នៅទីតាំងលក់គ្រឿងសមុទ្រ ម្តុំត្រឡោកបែក

អជ្ញាធររកឃើញបង្គាចាក់ចាហួយ៩.៥គីឡូក្រាម នៅទីតាំងលក់គ្រឿងសមុទ្រ ម្តុំត្រឡោកបែក

175
0

នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ នៅលើផ្លូវ៥៩៨ ត្រឡោកបែក សរុបចំនួន៩ទីតាំង ដោយបានដកយកគំរូសំណាកចំនួន ២២គំរូ រួមមានមឹក បង្គា ក្តាម បង្កង ត្រីសមុទ្រ ជាដើម មកធ្វើតេស្តនិងវិភាគនៅក្នុងរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ដើម្បីពិនិត្យនិងការពារក្រែងមានការដាក់លាយសារធាតុគីមីហាមឃាត់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាលទ្ធផល ក្រោយការពិនិត្យយ៉ាងហ្មត់ច៉ត់ មន្ត្រីយើងបានរកឃើញ “បង្គា” មានចាក់ចាហួយចំនួន៩.៥គីឡូក្រាម ដោយបានដកហូតភ្លាមៗ រួមទាំងចាត់វិធានការចំពោះម្ចាស់ទំនិញតាមនីតិវិធីផងដែរ៕May be an image of textMay be an image of 4 people and text