បវរកញ្ញា លក្ខណ៍ មុនីអានីតា បាននិយាយប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីមុខមាត់ប្រទេសការប្រកួត Miss Global 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតឈុតតំណាងជាតិ និងថ្ងៃផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណា អានីតា ក៏បានបន្ថែមថាទោះបីជាការប្រកួតនេះទទួលបានលទ្ធផលបែបណានាងក៏ទទួលយកដូចគ្នា។
អំឡុងពេលប្រកួតបឋមកម្មវិធី Miss Global 2023 ប្រព្រឹត្តទៅនៅលើទឹកដីវៀតណាម លក្ខណ៍ មុនីអានីតា ធ្វើឱ្យអ្នកគាំទ្រសរសើរពីសមត្ថភាពរបស់នាងដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតដែលមានការចូលរួមពីបេក្ខភាពជាច្រើនរូប។ មិនថាសម្រស់ ការដើរ និងការប្រើប្រាស់ភាសា លក្ខណ៍ មុនីអានីតា ធ្វើបានយ៉ាងល្អប្រកបដោយភាពជឿជាក់។ បន្ទាប់ពីឆ្លងកាត់ការប្រកួតបឋមនៅលើទឹកដីវៀតណាម ការប្រកួតឈុតតំណាងជាតិបានធ្វើឡើងនៅប្រទេសកម្ពុជាកាលពីយប់ថ្ងៃទៅ១៦ មករា ២០២៤ ដោយបេក្ខភាព៦៩ប្រទេសបានបញ្ចប់ភារៈកិច្ចរបស់ខ្លួន នឹងត្រៀមខ្លួនប្រកួតផ្តាច់ព្រ័ត្រនាថ្ងៃទី១៨ មករា ខាងមុខនេះ។
ក្នុងវគ្គប្រកួតឈុតតំណាងជាតិ លក្ខណ៍ មុនីអានីតា បានបង្ហាញឈុតប្រទីបព្រះសីនៃក្រុងធិបតី ដែលធ្វើឱ្យមានសំឡេងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនស្របពេលបវរកញ្ញា អ៊ិន លក្ខណា ក៏បានទៅចូលរួមលើកទឹកចិត្តដោយផ្ទាល់ផងដែរ។
.png)
នៅថ្ងៃទី១៧ មករា នេះ លក្ខណ៍ មុនីអានីតា Miss Global Cambodia 2023 បាន Live ជជែកកម្សាន្តជាមួយអ្នកគាំទ្រ ព្រមទាំងនិយាយបេ្តជ្ញាចិត្តរបស់ខ្លួនទៅកាន់ប្រជាជនខ្មែរ នាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតនេះដើម្បីមុខមាត់ប្រទេសកម្ពុជា។ ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់ខ្លួន បវរកញ្ញារូបនេះក៏បានលើកឡើងដែរថា បើការប្រកួតនេះមានលទ្ធផលបែបណានាងក៏ទទួលយកដូចគ្នា។.png)
កម្មវិធី Miss Global បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយកម្ពុជាបានបញ្ជូនបេក្ខនារីដំបូងទៅប្រកួតក្នុងឆ្នាំ២០១៥ ដោយបានជាប់លំដាប់រងទី១ ឆ្នាំ២០១៦ ជាប់ TOP20 ឆ្នាំ២០១៧ ជាប់TOP10 ឆ្នាំ២០១៨ TOP10 ឆ្នាំ២០១៩មិនបានចូលTOP ឆ្នាំ២០២១ មិនបានបញ្ជូនបវរកញ្ញាទៅប្រកួត៕










