នៅថ្ងៃទី១០ ខែមករា ផលិតកម្ម YG Entertainment បានបិទក្នុងតម្លៃដូចគ្នានឹងថ្ងៃជួញដូរមុននៅតម្លៃ៤៤,៨០០វ៉ុន(ប្រមាណ៣៣.៩៤ដុល្លារ) នៅលើទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនបានវាយលុកក្នុងអំឡុងពេលជួញដូរពាក់កណ្តាលថ្ងៃ ដោយបានធ្លាក់ចុះដល់ ៤៤,០៥០វ៉ុន (ប្រមាណ៣៣.៣៧ដុល្លារ)ដែលជាការថយចុះ ១.៦៧% ពីការបើកកាលពីថ្ងៃមុនជាតួលេខទាបបំផុតក្នុងរយៈពេល៥២សប្តាហ៍ចុងក្រោយនេះ។ ការខកខានក្នុងការទទួលបានកិច្ចសន្យាបន្ថែមសម្រាប់សកម្មភាពទោលរបស់ BLACKPINK ហាក់ដូចជាមានឥទ្ធិពលអវិជ្ជមានលើភាគហ៊ុន។BREAKING] All members of BLACKPINK renew contract with YG Entertainment | allkpop

នៅក្នុងរបាយការណ៍ថ្មីៗនេះ អ្នកវិភាគ Lim Soo Jin មកពីក្រុមហ៊ុនមួយបានកត់សម្គាល់ថា «បន្ទាប់ពីការប្រកាសលុបចោលកិច្ចសន្យាសកម្មភាពបុគ្គលរបស់ BLACKPINK ផែនការចេញផ្សាយសម្រាប់អាល់ប៊ុមរបស់ BABYMONSTER ដែលគ្រោងសម្រាប់ត្រីមាសទីពីរនៃឆ្នាំនេះ ត្រូវបានពន្យារពេលជាងការរំពឹងទុករបស់ទីផ្សារ។ រួមចំណែកដល់ការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្លៃភាគហ៊ុន»។ អ្នកវិភាគបានបន្ថែមថា «ជាមួយនឹងការកែតម្រូវនូវទស្សនវិស័យប្រចាំឆ្នាំសម្រាប់សកម្មភាពរបស់ BLACKPINK និង BABYMONSTER នៅឆ្នាំនេះ ការកែប្រែការប៉ាន់ប្រមាណចំណូលធ្លាក់ចុះគឺជៀសមិនរួច»។Is Blackpink Disbanding? Where Their Contract Renewals Stand | POPSUGAR  Entertainment

នៅថ្ងៃទី២៩ ខែធ្នូ ២០២៣ YG បានប្រកាសទាក់ទងនឹង BLACKPINK ថា «ពួកយើងបានព្រមព្រៀងគ្នាទៅវិញទៅមកក្នុងការមិនបន្តកិច្ចសន្យាបន្ថែមដាច់ដោយឡែកពីគ្នាសម្រាប់សកម្មភាពបុគ្គល ដោយបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមហ៊ុនចំពោះសកម្មភាពក្រុមរបស់ BLACKPINK និងបង្ហាញពីការលើកទឹកចិត្តយ៉ាងកក់ក្តៅចំពោះការខិតខំប្រឹងប្រែងរៀងៗខ្លួនរបស់សមាជិក»។Tour K-Pop's All-New Headquarters—It's Stunning | Architectural Digest
BLACKPINK បានបង្ហាញខ្លួនដំបូងនៅថ្ងៃទី8 ខែសីហា ឆ្នាំ២០១៦ ដោយមានចំនួនពីរបទ គឺ “Whistle” និង “Boombayah”។ សមាជិក Jisoo, Jennie, Rosé និង Lisa សុទ្ធតែមានទាំងទេពកោសល្យ និងសម្រស់ បានបង្កើតនូវការភ្ញាក់ផ្អើលជាខ្លាំងក្នុងនាមជាក្រុមចម្រៀងស្រីថ្មីរបស់ YG កំឡុងពេលបង្ហាញខ្លួនដំបូងរបស់ពួកគេ។ ពួកគេបានឡើងលេចធ្លោក្នុងវិស័យ K-pop ជាមួយនឹងបទល្បីៗជាច្រើន។

នៅខែកញ្ញា ឆ្នាំ២០២២ ពួកគេបានបង្កើតប្រវត្តិសាស្ត្រជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលឈរនៅលើតារាង Billboard 200 របស់សហរដ្ឋអាម៉េរិក និងតារាងអាល់ប៊ុមផ្លូវការរបស់ចក្រភពអង់គ្លេសជាមួយនឹងអាល់ប៊ុមទីពីររបស់ពួកគេដែលមានចំណងជើងថា ‘Born Pink’ ។ លើសពីនេះ ពួកគេបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្រុមចម្រៀងនារីដោយជោគជ័យចំនួន ១៤៨.៣ លានដុល្លារ ដោយទាក់ទាញអ្នកគាំទ្រចំនួន១.៨លាននាក់នៅទូទាំងពិភពលោកក្នុងដំណើរទេសចរណ៍ប្រគំតន្រ្តីរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAfqVpS8uuQJpWBO8REkwlM8uKIUZ_NlWB4d-sPq3Xj8PaIJXmarLl06XurHF4TLYByiAl47Rgo1_GMFvikHPERELCCAtLTkxXlUVUGXFocICKsMROirr6UPDl12luLww0CSAb7YQkPdTFaFB5dHr5O-0O5HgVfbVjCd5chye1Ug2H6S3qxEU7cuzq3Do/s640/image_2024-01-11_12-03-13.png

ទោះបីជាស្ថិតនៅក្រោមភ្នាក់ងារផ្សេងៗគ្នា ប៉ុន្តែ BLACKPINK ស្រដៀងទៅនឹងក្រុម K-pop រៀមច្បងដូចជា EXO ឬ Super Junior ធ្វើតាមវិធីសាស្រ្ត សកម្មភាពទោលដាច់ដោយឡែក ប៉ុន្តែនៅបន្តឈ្មោះក្រុមរួមគ្នាដែលអនុញ្ញាតឱ្យសមាជិកបន្តសកម្មភាពទាំងបុគ្គល និងក្រុម។ ក្រោមវិធីនេះ តារាចម្រៀងនឹងបន្តសកម្មភាពក្រុមជាមួយនឹងស្លាកសញ្ញាដំបូង ខណៈសមាជិកបណ្តាក់ទុនសម្រាប់សកម្មភាពទោលដោយខ្លួនឯង។ ខណៈថ្មីៗនេះ សមាជិក Jennie បានបង្កើតស្លាកយីហោផ្ទាល់ខ្លួនហៅកាត់ថា OA ដូចដែលបានប្រកាសនៅលើគណនីបណ្តាញសង្គមរបស់នាង៕