តារាសម្តែង ហេង នរៈកក្កដា ដែលជាអតីតកីឡាករក្នុងក្រុមផ្ការីកគ្រប់រដូវក្រោយការដឹកនាំរបស់តារាកំប្លែង ពាក់មី បានបង្ហោះប្រយោគមួយឃ្លាពីមនុស្សមួយចំនួនតូចមើលស្រាលសមត្ថភាពខ្លួន ស្រាប់តែនាយ ពាក់មី តបទៅវិញដោយសង្ឃឹមថាប្រយោគរបស់ ហេង នរៈកក្កដា មិនមែនថាឱ្យខ្លួន។ នាយ ពាក់មី បានផ្តាំទៅ ហេង នរៈកក្កដា ទៀតថាធ្វើអ្វីធ្វើចុះសុំតែកុំឌឺដងខ្លួនបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA92SG93rrn5NKRX1n3QZp2ZfF5LLThbRqseIcCKyJwGWvdZu5vFtYT5hm1N57AJ0RRYz52e5s-eqKJQ_dFx5s706dVzfQQC9hAhT6D4boG8RcNDN67Usi-ISgyPpYaXSvA2gu1lzv4NqbineR34AmRAJVvr_SoJ5g9oMCij-CKoQfvXoDjHe2sD7zcmQ/s1440/361280437_831904138501677_7578175211854982736_n.jpg

ដូចមហាជនអ្នកតាមដានវិស័យកីឡាជ្រាបមកហើយថាក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលប្រកួតក្នុងគោលបំណងធំធ្វើសប្បុរសធម៌ ក្រោមការដឹកនាំរបស់លោក ចែម ចាន់រ៉ា ហៅតានាយ ពាក់មី បានបែកខ្ញែកគ្នាដោយតារាល្បីៗមួយចំនួនទៅបង្កើតក្រុមថ្មីមួយទៀតបន្ទាប់ពីបានទៅជួបជាមួយឧកញ៉ា ហេង ឡុង។ មកទល់ពេលនេះ តារាសម្តែង និងចម្រៀងល្បីៗមួយចំនួនបានទៅបង្កើតក្រុមថ្មីមួយទៀតមួយឈ្មោះថា Cambodia football super star ហើយមានតារាល្បីៗដូចជា ខេម គូម៉ា សេង មង្គល ហេង នរៈកក្កដា និង ដេន សាហ្វើជាដើម។

តារាកំប្លែងនាយ ពាក់មី ធ្លាប់បានចេញមុខបញ្ជាក់ម្តងហើយពីដើមចមដែលកីឡាកររបស់ខ្លួនចាកចេញពីក្រុមផ្ការីកគ្រប់រដូវ ប៉ុន្តែថ្មីៗស្រាប់តែកម្តៅនៃពាក្យសម្តី មេក្រុម ជានាយ ពាក់មី និងអតីតកីឡាករក្នុងក្រុមផ្ការីកគ្រប់រដូវ ហេង នរៈកក្កដា បានភាយឡើងនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR9vHs07ZHDmDdesr0u9dgG2NhairdNaLZAOu5ba0R-OMcusT8dneMe5ekVh3AVd7eZK2MPjbnKMuTs3BYMZf9WiYz8RsfFgc3UPpLKiU5-yYBO-cx8YV-fXjzKrVuF6oYatVhG75i3id12G3sFmS6h9-vQace5FtFzuOmjR2oOC0G4a31ri1ivfSNHRE/s1440/369928775_822943089214375_7158321718580805359_n.jpg

តារាសម្តែង ហេង នរៈកក្កដា បានបង្ហោះប្រយោគមួយថា «ខ្ញុំតែងតែផ្តល់នៅលទ្ធផលដែលខ្ញុំជោគជ័យ ជូនចំពោះមនុស្សមួយចំនួនតូចដែលមើលស្រាលនៅសមត្ថភាពខ្ញុំ ចេះឯងឱ្យក្រែងចេះគេ»។ ប្រយោគនេះដែរបានធ្វើឱ្យតារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសនៅមិនសុខចេញមកបង្ហោះតបតទៅ ហេង នរៈកក្កដា ទាំងកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមករាថា «( កក្កដា ! សង្ឃឹមថាសំណេរនេះ ប្អូនមិនសំដៅលើបងចុះ ) បងចាំមិនភ្លេចទេ ប្អូនលេងក្រុមយើងសុខៗ ប្អូនទៅជួបបង ហេង ឡុង ដើម្បីបង្កើតក្រុមថ្មី ហើយយកកីឡាករក្រុមយើងទៅគ្មានប្រាប់បងមួយម៉ាត់ដែលជាបងជាអ្នកបង្កើត ផ្ការីកគ្រប់រដូវ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZfcR1QtB865mi_OmtETHV72SckFIX9i1Dj8AZJFnwyCdS8fjlNE-ft_gj5-HfiF9sawUUkRRq3KpF6HwCmTnJeBf5T4ErZARPudAJtwNHXTc18oshWWcNopoDe-LdH3BUMoLSqZXuNOjPWCXwohxR6U6mwmRWOt44GZ56Kvi1M_z5gtNS3SV9Nn-Ev88/s960/411374630_881330693375614_5115783165873303509_n.jpg

តារាកំប្លែងរូបនេះ បន្ថែមទៀតថា «យើងបានធ្វើរឿងល្អៗជាមួយគ្នាជាច្រើន មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ បងខឹងណាស់ តែអរគុណបងហេងឡុង ដែលគាត់អាណិតបង គាត់ក៏រំសាយក្រុមនោះវិញ ហើយប្អូនក៏ទៅបង្កើតក្រមថ្មីរាល់ថ្ងៃនេះ តែប្អូនធ្វើអីធ្វើទៅសុំកុំឌឺដងបង បងសុំតែសុខទេ ជូនពរប្អូននិងក្រុមថ្មីបានជោគជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzEwQ-pb803-dbJX_ssFCGY5F2DU-ObV_pFz8uA70xpGy9dNGr6kyuydXj2rXPPsHAkF7AOvKI4AN0MAzB7e8Qp2oERgFkcCqXQlauaa5IPfCl9803z2rgu4j5aMHj34qqqVmiDL3irq56YvpPuE-Qy6GJ1Cq5DDrh2Hm27hABPWHJQ8R9ZLYM2XtBtRU/s1280/411324378_915054290186661_5374811423860410808_n.jpg

គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមបាល់ទាត់ផ្កាករីកគ្រប់រដូវបាននាំយកថវិកាចំនួន ៧ ៧៧៧ ដុល្លារអាម៉េរិកដែលឧបត្ថម្ភដោយភេសជ្ជៈមួយប្រភេទ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ កាលពីពេលកន្លងមកនេះ មកជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារនៅកម្ពុជា។ហើយនេះជាលើកទី៣ហើយដែលក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ បានកៀរគរថវិកាពីការប្រកួតបាល់ទាត់មិត្តភាពនានា មកជូន មូលនិធិគន្ធបុប្ផាកម្ពុជា៕