ថ្មីៗនេះ មនុស្សម្នាកំពុងតែមានការព្រួយបារម្ភចំពោះប្រទេសកូរ៉េជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ខណៈពេលនេះនៅក្នុងតំបន់មួយ(មិនបញ្ចេញឈ្មោះ)នៅប្រទេសកូរ៉េ គឺពោរពេញទៅដោយសត្វក្អែករាប់ពាន់ក្បាលហោះហើរនៅលើអាកាស ដែលអាចសបញ្ជាក់ពីសញ្ញាណមិនល្អនៃគ្រោះធម្មជាតិ ដូចទៅនឹងប្រទេសជប៉ុននិងភីលីពីន។Divers Film Extremely Rare Encounter With 'Earthquake Fish'

កាលពីដើមឆ្នាំ២០២៤នេះ ប្រទេសជប៉ុនគឺបានកើតនៅហេតុការណ៍គ្រោះរញ្ជួយដី ខណៈមុនកើតហេតុគេបានប្រទះឃើញសត្វចម្លែកក្រោមបាតសមុទ្រ ដែលគេហៅថាត្រី Oarfish ។ រីឯប៉ុន្មានថ្ងៃមុននេះវិញប្រទេសជិតខាងគឺភីលីពីន បន្ទាប់ពីមានហេតុការណ៍ចម្លែកត្រីរាប់លានក្បាលអណ្តែតចេញពេញផ្ទៃទឹក ត្រឹមរយៈពេលតែ២ថ្ងៃសោះក៏កើតមានហេតុការណ៍គ្រោះរញ្ជួយដីដូចគ្នាដែរ។

គេបានប្រទះឃើញសត្វក្អែករាប់ពាន់ក្បាលហោះហើរពេញអាកាស ដែលជាការបារម្ភមួយនៃការព្រមានពីគ្រោះធម្មជាតិ បើតាមអ្នកជីវវិទូបានឲ្យដឹងថា សត្វទាំងលើគោកនិងក្នុងទឹក ដែលភាគច្រើនតែងមានញាណពិសេសក្នុងការដឹងអំពីបាតុភូតធម្មជាតិ ជាពិសេសគឺសុទ្ធតែប៉ះពាល់ដល់ជម្រករបស់វាហើយ ទើបបណ្តាលឲ្យវាផ្លាស់ទីភ្លាមៗបែបនេះ។Crows Fly South for the Winter, Ulsan, South Korea, 23-12-2013 - YouTube

ទោះជាយ៉ាងណា ហេតុការណ៍ប្រទះឃើញសត្វក្អែកហោះហើរពេញលើអាកាសបែបនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ ប៉ុន្តែគឺបានកើតឡើងស្ទើតែជារៀងរាល់ឆ្នាំហើយនៅប្រទេសកូរ៉េ ព្រោះថាសត្វក្អែកតែងតែមកលេងឧបទ្វីបកូរ៉េ ហើយឈប់ប្រមូលផ្តុំគ្នានៅក្នុងប្រទេសនេះភាគច្រើននៅរដូវរងា។

យ៉ាងណាមិញ រឿងនិទាននិងជំនឿតៗគ្នាមកដែលទាក់ទងនឹងសត្វក្អែកនេះក៏មានក្នុងប្រទេសកូរ៉េផងដែរ ដែលវាជាសញ្ញាទាំងភាពវិជ្ជមាននិងអវិជ្ជមាន។ នៅប្រទេសកូរ៉េ រឿងព្រេងនិទាន “samjo-o” (ក្អែកជើងបី) ត្រូវបានពិពណ៌នានៅក្នុងផ្ទាំងគំនូរនៅក្នុងផ្នូរបុរាណនៃសម័យដើម Goguryeo ។ ក្នុងរឿងនិទាននោះ សត្វក្អែកបានបម្រើជាសត្វខាងវិញ្ញាណ គឺបានប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើ និងទស្សន៍ទាយអំពីអនាគត។Crows take flight over Ulsan | Yonhap News Agency

រីឯប្រផ្នូលមិនល្អវិញ គឺក្នុងប្រវត្តិសាស្រ្តសង្គ្រាមនៅឧបទ្វីបកូរ៉េគឺបានកើតមានសង្រ្គាមម្តងហើយម្តងទៀត បានបណ្តាលឲ្យពលរដ្ឋ ឬទាហានស្លាប់រណូករនាល។ ជាពិសេសក្នុងរដូវរងារ ហ្វូងសត្វក្អែកជាច្រើនបានហោះមកស៊ីសាក.សពទាំងនោះយ៉ាងអាណោចអាធមបំផុត។ ចាប់ពីពេលនោះមកទើបមនុស្សម្នាបានចាត់ទុកថាសត្វក្អែកជាសត្វដ៏មរណៈនិងចង្រៃបំផុត។ ម៉្យាងវិញទៀតសត្វក្អែកក៏ចាត់ទុកថាជាប្រផ្នូលនៃការស្លាប់ ព្រោះវាមានរូបរាងពណ៌ខ្មៅ ហើយពណ៌ខ្មៅនឹងបញ្ចេញស្រមោលលើមនុស្សដែលជឿថាសត្វក្អែកនាំដំណឹងនៃការស្លាប់។ ជាពិសេសគឺឃើញថា មនុស្សម្នាតែងស្លៀកពាក់ខ្មៅទៅពិធីបុណ្យសពផងដែរ៕