BENZ និង BMW គឺជាប្រភេទរថយន្តដែលទំនើបបំផុតមួយនៅអឺរ៉ុបរួមទាំងមានតម្លៃខ្ពស់ផងដែរ ទោះជាយ៉ាងណារថយន្តទាំងពីរនេះនៅតែមានតម្លៃទាបជាងរថយន្តរបស់ប្រទេសជប៉ុន។ ដូច្នេះហើយ តើហេតុអ្វីបានជារថយន្តទំនើបៗនៅអឺរ៉ុបភាគច្រើនតែងតែមានតម្លៃទាបជាងរថយន្តជប៉ុន? ចំពោះមូលហេតុនោះគឺមាន ៤ ចំណុចធំៗដែលអ្នកត្រូវដឹង៖Mercedes ups the new G-Class' performance with G 63

១.រថយន្តអឺរ៉ុបមានតម្លៃថ្លៃក្នុងការជួសជុល៖ គ្រប់រថយន្តទាំងអស់ មិនថាជារថយន្តជប៉ុន ឬរថយន្តអឺរ៉ុបនោះទេ នៅពេលដែលវាត្រូវបានប្រើប្រាស់ប្រហែល ៥-៧ ឆ្នាំ ឬច្រើនជាងនេះ ចាំបាច់ត្រូវឆ្លងកាត់ការថែទាំបន្ថែមលើការត្រួតពិនិត្យតាមកាលកំណត់។ ដូច្នេះសម្រាប់ថ្លៃថែទាំរថយន្តនៅអឺរ៉ុប ជាធម្មតាមានតម្លៃខ្ពស់ជាងរថយន្តជប៉ុន បើទោះជារថយន្តត្រូវបាននាំយកទៅយានដ្ឋាននៅក្រៅប្រទេសក៏ដោយ។ ហេតុនេះហើយ ជាលទ្ធផលតម្លៃរបស់រថយន្តអឺរ៉ុបនឹងធ្លាក់ថ្លៃជាងរថយន្តជប៉ុនពេលចូលទៅដល់ទីផ្សាររថយន្តជជុះ។BMW M5 Sedan

២.រថយន្តអឺរ៉ុបមានបច្ចេកវិទ្យាស្មុគស្មាញជាង៖ រថយន្តអឺរ៉ុបទាំងអស់ត្រូវបានគេស្គាល់ថាមានបច្ចេកវិទ្យាទំនើប មិនថាបច្ចេកវិទ្យាម៉ាស៊ីន ប្រព័ន្ធព្យួរ ប្រព័ន្ធសុវត្ថិភាពជាដើម គឺវាមានភាពស្មុគស្មាញក្នុងការថែទាំរយៈពេលវែង។ ដូច្នេះគ្រឿងបរិក្ខារខ្លះមិនមានផ្នែកជំនួសនោះទេ។ ហេតុនេះហើយ អ្នកត្រូវតែប្រើផលិតផលពិតពីមជ្ឈមណ្ឌលប៉ុណ្ណោះ ដោយសារមូលហេតុនេះហើយ ទើបតម្លៃរថយន្តនៅអឺរ៉ុបធ្លាក់ចុះ។BMW M5 Competition gegen Mercedes-AMG E 63 S | AUTO MOTOR UND SPORT

៣.រថយន្តអឺរ៉ុបមានតម្លៃបង់រំលស់ខ្ពស់ជាង៖ កត្តាសំខាន់សម្រាប់រថយន្តអឺរ៉ុបដែលបណ្តាលឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំង គឺដោយសារតម្លៃបង់រំលោះខ្ពស់ជាងរថយន្តជប៉ុន។ អាស្រ័យហេតុនេះ ម្ចាស់រថយន្តអឺរ៉ុបត្រូវតែប្រឈមមុខនឹងការបង់រំលស់ខ្ពស់ដោយជៀសមិនរួច។ ជាឧទាហរណ៍ រថយន្តជប៉ុនដែលមានស្លាកលេខថ្មីតម្លៃ ២៨,០០០ ដុល្លារធៀបនឹងរថយន្តអឺរ៉ុប ៨៦,០០០ ដុល្លារទោះបីរថយន្តទាំងពីរមានលក់បន្តទាបជាង ៥០ ភាគរយក៏ដោយ ក៏តម្លៃរថយន្តជប៉ុនទទួលបានជាង ១ ម៉ឺនដុល្លារក្នុងការរំលោះ ខណៈដែលរថយន្តអឺរ៉ុបត្រូវទទួលការរំលស់ខ្ពស់រហូតដល់ទៅជាង ៤ ម៉ឺនដុល្លារ។ កត្តាទាំងនេះធ្វើឱ្យអ្នកដែលប្រើប្រាស់រថយន្តអឺរ៉ុបមានការភ័យខ្លាច ដោយមនុស្សមួយចំនួនតូចតែងចង់ត្រឡប់ទៅប្រើរថយន្តជប៉ុនជំនួសវិញ។All the Japanese Cars Made in the USA

៤.រថយន្តជប៉ុនអាចមានភាពប្រសើរជាង៖ បើប្រៀបធៀបតម្លៃរវាងរថយន្តអឺរ៉ុបនិងរថយន្តជប៉ុនគឺប្រហាក់ប្រហែលគ្នាទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រថយន្តជប៉ុនអាចបំពេញតម្រូវការរបស់អតិថិជនបានល្អជាង ដោយសារទំហំតួខ្លួនធំទូលាយជាង និងការបើកបរផ្លូវឆ្ងាយមានផាសុកភាពជាង រួមទាំងជួយសន្សំសំចៃកាន់តែច្រើនលើប្រេងឥន្ធនៈ រីឯថ្លៃថែទាំវិញគឺមិនថ្លៃនោះទេ ដែលនេះធ្វើឱ្យរថយន្តជប៉ុនកាន់តែពេញនិយមក្នុងទីផ្សារជជុះ៕New Subaru BRZ and Toyota 86 are on the way - CNET