ប្រទេសវៀតណាមបានក្លាយជាគោលដៅដែលមានសុវត្ថិភាពបំផុតនៅតំបន់អាស៊ីក្នុងការទៅទស្សនានៅឆ្នាំនេះ នេះបើយោងតាមមគ្គុទ្ទេសក៍ទេសចរណ៍របស់សហរដ្ឋអាមេរិក Travel Off Path។

Travel Off Path បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយដែលបានបង្ហាញពីស្ថិរភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ដូច្នេះប្រទេសនេះបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅអាស៊ីជាមួយនឹងពិន្ទុ ៩២ ក្នុងចំណោម ១០០ ដែលស្ថិតនៅកំពូល ២ លើពិភពលោក បន្ទាប់ពីតាហ្ស៊ីគីស្ថាន និងស្មើជាមួយ ហ្វាំងឡង់ អ៊ីស្លង់ គុយវ៉ែត លុចសំបួ ន័រវែស។The best Vietnam holiday destinations: When to travel and where to stay |  The Independent

គេហទំព័រព័ត៌មាននេះក៏បានចាត់ទុកវៀតណាមគឺជាគោលដៅទាក់ទាញបំផុតនៅអាស៊ី ជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ខុសគ្នាទាំងស្រុងពីប្រទេសជាច្រើន។ វៀតណាមក៏មានស្ថិរភាព និងសុវត្ថិភាពជាងអាមេរិកផងដែរ ខណៈអាមេរិកមានពិន្ទុសរុបត្រឹមតែ ៨៣ ក្នុងចំណោម ១០០ ពិន្ទុប៉ុណ្ណោះ។Vietnam - A country profile

ហេតុនេះហើយ អ្នកទេសចរមិនចាំបាច់ព្រួយបារម្ភអំពីអាហារក្នុងប្រទេសវៀតណាមនោះទេ ដោយបច្ចុប្បន្នអាជ្ញាធរបានត្រួតពិនិត្យយ៉ាងដិតដល់នៅគ្រប់ភោជនីយដ្ឋាននានា។ លើសពីនេះអ្នកទេសចរក៏ចំណាយថវិកាតិចក្នុងការធ្វើដំណើរផងដែរ។22 Best Things To Do In Vietnam For Unique Vacation

Travel Off Path បានសរសេរថា សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តវិស្សមកាលដ៏គួរឱ្យរំភើប ទីក្រុងហូជីមិញ ឬកំពង់ផែសមុទ្រដ៏មមាញឹកនៅ Nha Trang ឬរដ្ឋធានីហាណូយ គឺជាកន្លែងដ៏ល្អបំផុត។ ប្រសិនបើអ្នកស្រលាញ់ធម្មជាតិ Ninh Binh គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដែលមិនគួររំលង។HSBC International Business Guides | Vietnam

សៀវភៅមគ្គុទ្ទេសក៍អាមេរិកនិយាយថា ប្រទេសវៀតណាមមាន “កន្លែងរាប់មិនអស់ដើម្បីរុករក” ដោយមិនមានការធុញទ្រាន់ឡើយ។ ក្រៅពីនេះ គោលនយោបាយបន្ធូរបន្ថយទិដ្ឋាការក៏ជួយឱ្យភ្ញៀវទេសចរមានពេលទំនេរសម្រាប់ទស្សនា និងស្វែងយល់ ដែលជាចំណុចបូកមួយសម្រាប់វៀតណាមឱ្យតម្លៃខ្ពស់ក្នុងក្រសែភ្នែកភ្ញៀវទេសចរ៕Vietnam - United States Department of State