មន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបជាច្រើននាក់ បានដាក់ពាក្យប្ដឹងលោកវីរៈសេនីយ៍ទោ ទី សុខឡែន អត្តលេខ 684 39 តួនាទីជាប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅឯកឧត្តមអគ្គស្នងការគរបាលជាតិ។
នៅក្នុងលិខិតពាក្យបណ្តឹងនោះ មន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានស្នើសុំឱ្យមានការផ្លាស់ប្តូរលោក វីរៈសេនីយ៍ទោ ទី សុខឡែន ដោយលោកមិនបានអនុវត្តត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន។
ជាពិសេសតែងតែឱ្យមន្ត្រីយកលុយពីភ្ញៀវទេសចរ ដែលមកដាក់ពាក្យបណ្តឹង ដោយការធ្វើបែបនេះគឺខុសទៅនឹងច្បាប់នគរបាល និងធ្វើឱ្យភ្ញៀវទេសចរសម្តែងការមិនពេញជាដើម។
សូមអានខ្លឹមសារទាំងស្រុងនៃមូលហេតុ ដែលមន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានស្នើសុំឱ្យមានការផ្លាស់ប្តូរលោក វីរៈសេនីយ៍ទោ ទី សុខឡែន៖













