បរទេស៖ ឪពុកម្តាយជនជាតិអាមេរិករំភើបចិត្តជាខ្លាំង បន្ទាប់ពីកូនភ្លោះរបស់ពួកគេកើតក្នុងឆ្នាំផ្សេងៗគ្នា ដោយកូនដំបូងកើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងម្នាក់ទៀតកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។

យោងតាមគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែមករាថា កូនភ្លោះជនជាតិអាមេរិកដែលកើតក្នុងឆ្នាំផ្សេងៗគ្នាឈ្មោះ Ezra Hamrey បានកើតនៅម៉ោង ១១:៤៨ នាទីព្រឹកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ខណៈដែលកូនភ្លោះម្នាក់ទៀតឈ្មោះ Easy Kyo កើតនៅម៉ោង ១២:២៨ នាទីត្រូវនឹងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ក្នុងមន្ទីរពេទ្យនៃរដ្ឋ New Jersey សហរដ្ឋអាមេរិក ដែលធ្វើឱ្យពួកគេទាំងពីរនាក់បានកើតនៅថ្ងៃខែឆ្នាំផ្សេងៗគ្នា។Twins born on different days in different years | Viral News - News9live

ឪពុកម្តាយរបស់កូនភ្លោះទាំងពីរនេះបាននិយាយថា ពួកគាត់ពិតជារំភើបចិត្តខ្លាំងណាស់ ហើយកូនទាំងពីរនេះគឺជាអំណោយពរជ័យដ៏ធំរបស់គាត់។ ឪពុក Billy Humphrey និងម្តាយ Eve Humphrey ជឿជាក់ថា កូនភ្លោះរបស់ពួកគេនឹងក្លាយជាមនុស្សដ៏អស្ចារ្យមួយដែលអាចផ្លាស់ប្តូរពិភពលោកបាន ព្រោះកូនភ្លោះនេះបានកើតនៅថ្ងៃខែឆ្នាំខុសៗគ្នា។

ទោះជាយ៉ាងណាក៏ដោយ ម្តាយ Eve Humphrey បាននិយាយថា តាមពិតទៅនាងត្រូវសម្រាលកូននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែពេលដល់ថ្ងៃនោះនាងមិនបានឈឺពោះអ្វីទេ បន្ទាប់មកនៅថ្ងៃ ៣១ ទើបនាងចាប់ផ្តើមឈឺពោះសម្រាលកូន ហើយនៅថ្ងៃទី ១ ឆ្នាំ២០២៤ នាងក៏បានសម្រាលកូនបានមួយទៀត។ Eve Humphrey បានបន្តទៀតថា នាងមិនមានបំណងចង់បានកូនបន្ថែមទៀតនោះទេ កូនភ្លោះនេះគឺជាកូនចុងក្រោយរបស់នាងហើយ៕Twins born in separate years: Couple welcomes twins born on 2 different days  and years - ABC13 Houston