តារាចម្រៀង វណ្ណដា និង ឡូរីន ជាគូស្នេហ៍បានបណ្តើរគ្នាស្ទើរតែគ្រប់ទីកន្លែងធ្វើឱ្យហ្វេនៗរំភើបនិងកក់ក្តៅជំនួសអ្នកទាំងពីរ ដ្បិតតែទើបតែបានកសាងទំនាក់ទំនងបើកចំហជាសាធារណៈជិត៧ខែក្តីប៉ុន្តែរូបភាពបង្ហាញឱ្យដឹងថាក្តីស្រលាញ់របស់ពួកគេមានភាពជ្រាលជ្រៅ។ ជាមួយគ្នានេះ គ្រាន់តែដើមឆ្នាំថ្មីភ្លាមគូស្នេហ៍ដ៏ល្បីល្បាញនេះបានហៅគ្នាយ៉ាងផ្អែមល្ហែមដោយមិនបានប្រើពាក្យ «បងអូន» ឡើយ ប៉ុន្តែជំនួសដោយពាក្យស្វីតនេះ។May be an image of 1 person and boat

ចុងក្រោយនេះស្រីស្អាត ឡូរីន ដែលជាគូស្នេហ៍របស់តារាចម្រៀង ម៉ាន់ វណ្ណដា ត្រូវបានអ្នកគាំទ្រលើកឡើងថាជានារីម្នាក់ដែលផ្តល់ភាពកក់ក្តៅខ្លាំងទៅដល់គូស្នេហ៍តាមមើលថែយកចិត្តទុកដាក់សឹងតែគ្រប់ពេលវេលាមិនថា វណ្ណដា ទៅច្រៀងនៅទីឆ្ងាយជិត ឬនៅក្រៅប្រទេសទេ ឡូរីន មានវត្តមានសឹងតែគ្រប់ពេលរហូតហ្វេនៗលើកឡើងថា វណ្ណដា នៅទីណាឡូរីន នៅទីនោះ។No photo description available.

ថ្មីៗនេះទៀតសោតការប្រគំតន្រ្តីឆ្លងឆ្នាំនៅខេត្តសៀមរាបដែលមានកំពូលតារាចម្រៀង វណ្ណដា ទៅសម្តែង ឡូរីន ក៏បានទៅដូចគ្នាថែមទាំងហ្វេនៗបានថតរូបជាមួយគ្នាព្រាតព្រមទាំងមិនភ្លេចសរសើរពីសម្រស់របស់សង្សារ វណ្ណដា ថាស្អាតខ្លាំង។ ក្រោយកម្មវិធីប្រគំតន្រ្តី វណ្ណដា និងគូស្នេហ៍ក៏បានទៅទស្សនាការសម្តែងរបស់ហ្វារពន្លឺសិល្បៈយ៉ាងសប្បាយរីករាយជាមួយនឹងវណ្ណថានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIPPl2hUoQOz-YtOvRbOoZHLca_XfdDBuqsAoM7HByfIlQv1_J7UphWv4_-qcTmKA4EfGTuUfLpMs3oJO1ByLi_60M0LdFyeozr7uRCZxrefLuRKasRXpLRs2NssvBmL8_LVwrhjj1wsrQ5hdGDOCf00r0EsrgJ0S5hlOtkRbHFsIHYAwB4RY6jRJBcY/s1280/photo_2023-06-30_10-31-59.jpg

អ្វីដែលកាន់តែចាប់អារម្មណ៍នោះគ្រាន់តែចូលដល់ឆ្នាំ២០២៤ភ្លាម វណ្ណដា និង ឡូរីន បានហៅគ្នាយ៉ាងផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រកាន់តែចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរឆាប់ៗនេះ។
នៅលើបណ្តាញសង្គម Instagram របស់ វណ្ណដា ម្ចាស់បទ «All In» រូបនេះបាន Add Story រូបភាពមួយសន្លឹកជាមួយគូស្នេហ៍ព្រមទាំងហៅ ឡូរីន ថា «Baby mama» ថែមទៀត ខណៈឯស្រីស្អាត ឡូរីន បាន Add Story បន្តដោយបានហៅ វណ្ណដា វិញថា «Baby Daddy »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJiNLGTTFE3lj2iunRmI9rEXkV8SKCj6ka54jp8wom5PFQbM-xkQ5a9xN9KvEN6xOy88G7mcCgi1Drq_5e5by-fT3JoOoNL1OqNLxvDGDDlYoEQCSngsw35Cuu347_fKdbhP2ZyMNyqsMVmyju7bv8HIEVQ7Rw26vbM5G1gDfHVSrU17KQr9KXm5lViiI/s1280/photo_2024-01-03_14-20-13.jpg

សូមបញ្ជាក់ផងដែរថា វណ្ណដា និងឡូរីន បានបើកចំហចំណងស្នេហ៍ជាសាធារណៈកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមស្នេហាជាមួយគ្នាមួយរយៈ។ សង្សាររបស់ វណ្ណដា ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថាមិនត្រឹមតែស្រស់ស្អាតតែមួយមុខទេ ប៉ុន្តែក៏ចំណាប់ធ្វើម្ហូបតាមមើលថែសង្សារមិនឱ្យខកចិត្តឡើយផ្គាប់ចិត្ត វណ្ណដា បានគ្រប់យ៉ាង៕