កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានផ្ញើសារអបអរសាទរខួបលើកទី៤៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗនៅក្នុងសាររបស់មេដឹកនាំទាំងពីររូប ដែលសារព័ត៌មានបានដកស្រង់យកមកចុះផ្សាយ ។Xi, Biden exchange congratulations on 45th year of diplomatic ties

ក្នុងសាររបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង សរសេរថា ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិនៅលើពិភពលោក ។ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិន និងអាមេរិកបានឆ្លងកាត់ព្យុះភ្លៀងជាច្រើន និងបានបោះជំហានទៅមុខ ។ វាមិនគ្រាន់តែបង្កើតនូវសេចក្តីសុខដល់ពលរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់សន្តិភាព ស្ថិរភាព និងការរីកចម្រើននៅលើពិភពលោកផងដែរ ។

សាររបស់លោក ស៊ី ជិនពីង បញ្ជាក់ថា ប្រវត្តិសាស្ត្របានពិសោធន៍ឱ្យឃើញពីស្ថានការណ៍កន្លងមក និងស្ថានការណ៍នាថ្ងៃអនាគតថា ការប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក, ការរស់នៅរួមគ្នាយ៉ាងមានសន្តិសុខ និងកិច្ចសហការឈ្នះ-ឈ្នះរួមគ្នា គឺជាវិធីមួយត្រឹមត្រូវសម្រាប់ប្រទេសចិន និងអាមេរិក ក្នុងការរស់នៅរួមគ្នាក្នុងឋានៈជាប្រទេសធំលើពិភពលោក ហើយប្រទេសទាំងពីរគួរតែកំណត់គោលដៅរួមគ្នាក្នុងសម័យថ្មីនេះ ។China's Xi, US President Biden exchange congratulations on 45th year of diplomatic  ties | Arab News

ចំណែកលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្លែងក្នុងសារថា ៖ «ចាប់តាំងពីអាមេរិកបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន កាលពីឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ទំនាក់ទំនងរវាងអាមេរិក និងចិន បានលើកកម្ពស់ភាពរុងរឿង និងផ្តល់ឱកាសដល់អាមេរិក, ចិន និងបណ្តាប្រទេសនានានៅលើពិភពលោក ។ ខ្ញុំ (ចូ បៃដិន) ប្តេជ្ញាគ្រប់គ្រងទំនាក់ទំនងដ៏សំខាន់នេះប្រកបដោយភាពទទួលខុសត្រូវ ហើយខ្ញុំសង្ឃឹមថា វានឹងបង្កើនការបោះជំហានទៅមុខដែលសម្រេចបានដោយអ្នកដឹកនាំប្រទេសជំនាន់មុន រហូតដល់លទ្ធផលជោគជ័យក្នុងកិច្ចប្រជុំ ។ ការពិភាក្សាគ្នាអំពីប្រធានបទផ្សេងៗរបស់ពួកយើង គឺជាការអភិវឌ្ឍទំនាក់ទំនងរវាងអាមេរិក និងចិន ទៅថ្ងៃអនាគត» ៕