តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ជានិច្ចកាលនៅពេលចូលរួមលើឆាកអន្តរជាតិតែងតែលើកស្ទួយអត្តសញ្ញាណជាតិខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ទេពកោសល្យរបស់តារាស្រីរូបនេះត្រូវបានហ្វេនៗសរសើរថាបានមួយយប់មិនថាក្នុងទម្រង់អ្វីនាងធ្វើបានទាំងអស់ទាំងការសម្តែង បង្ហាញម៉ូត ច្រៀងរាំបុរាណសម័យ និងរ៉េបបានឡើងម៉ាអេម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHIAVzoZIKTJvVCDyRbAafMDHo6IuxSbp4GxAGgmo4DsEm9-2up_4PLV-zRKmzfuGlLqgEqOcLFRvPJl3tZTT1eyxFsYnDF7cvygopTdfVMuUe1NDB38aORNDRc37Hl5_PNsnLWMwX_VXpCQ93COkdKMcWDuONf90DKH2pAypIaH3qTqWeRH_j8e4Ojw/s2048/363306267_839193157568190_544115358549264299_n.jpg

ស៊ីន យូប៊ីន ជាតារាសម្តែងក្រសោបបានពានទាំងជាតិ និងអន្តរជាតិជាច្រើនក្នុងអាជីពរបស់ខ្លួនមិនមានតារាសម្តែងស្រីណាអាចទទួលបានដូចនាងឡើយ។ ទន្ទឹមនឹងមានឈ្មោះបោះសំឡេងលើការងារសម្តែងទាំងរឿងភាគ និងភាពយន្តខ្នាតធំ តារាស្រីរូបនេះក៏មានជំនួញផ្ទាល់ខ្លួនបន្ថែមពីលើអាជីពសិល្បៈយ៉ាងគួរឱ្យសរសើរមិនពឹងផ្អែកលើការងារតែមួយមុខនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjClXAVfX4NLXT7klEUKr3G7Q8e4GGPQfawwx5r46kYqcnJsvjrsfqBj8u8u8HZP6Nr66HM_dWJZ_Ow3YOJll-DZTsBxsHNy_ZMg2G9vd8Vmq5InHgl5yI2WTk9hM5uhpYbrBfMGXw0TPg4xWFOnswpU5zUsHDUKz_AdRbwe9CGk8bYU42jEBUMR-3Wotc/s2048/image_2023-08-09_14-22-29.png

ជាមួយការងារសិល្បៈជោគជ័យដូចនេះ ស៊ីន យូប៊ីន មិនមែនចេះតែការសម្តែងប៉ុណ្ណោះទេ តែតារាស្រីរូបនេះតែងតែដុសខាត់ទេពកោសល្យរបស់ខ្លួនជាបន្តបន្ទាប់មិនឱ្យទស្សនិជនសាំភ្នែកឡើង ទើបការងារសិល្បៈរបស់នាងតែងតែរីកចម្រើនលូតលាស់ទៅមុខ ទោះបីជាប្រឡូកអាជីពសិល្បៈយូរក្តីតែការងាររបស់នាងមិននៅទ្រឹងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1tDonRnKfBhkT-oc_FJNZ5ZtSunCWf-_ku8VYQpu01ssa6nEWBcsyt9x9LsmtpPvXw9dp5FuftWtu14jbFVTY_5cCdFSw66pIEDEPnlbw7V14DwyJc7kc8T1mTvc58i6vGEYo-ga2BoBkmjtRpX5sfxnuI7Gv-zIQ998LOdMds8Iz1EvWFHSa_lg1hxI/s1572/image_2023-10-20_09-52-26.png

ជាក់ស្តែង នារយៈពេលចុងក្រោយនេះ ស៊ីន យូប៊ីន បានសាងភាពភ្ញាក់ផ្អើលជូនអ្នកគាំទ្ររបស់ខ្លួនដោយការបញ្ចេញទេពកោសល្យផ្នែកចម្រៀងរ៉េប រួមទាំងបញ្ចេញស្ទាយរាំយ៉ាងរស់រវើកដូចអ្នករាំអាជីពឃើញហើយអត់សរសើរនាងមិនបាន។

ក្រោយឃើញសមត្ថភាពនាងដូចនេះ ស៊ីន យូប៊ីន ត្រូវអ្នកគាំទ្រសរសើរថាជាសិល្បការិនីមួយរូបអាចធ្វើបានគ្រប់យ៉ាងទាំងការសម្តែង បង្ហាញម៉ូត ច្រៀងរាំ ថែមទាំងចេះច្រៀងរ៉េបបានថែមទៀតពិតជាមានដុងសិល្បៈខ្ពស់មែន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzNjcbeFBqOkxmkHIhcSqco4dbQ0q3D1LKh5NdAoAVchblUM6jN7eCbAIJ0GDJMOdXqEaRfQRweBs_HSWLfgvQ37lo-JZIoPbMo6Qhtnpp4V9oznt3E0vdhIS3nUnxabdDpjSve5ZajcxNnDAZ-8SXYFWH2w50rnRzesekcZvnF9rogZIHavN9zczUgjs/s2048/image_2023-10-20_09-52-28.png