បរទេស៖ ប្រទេសម៉ាឡេស៊ីបានស្នើឱ្យប្រជាជនរបស់ខ្លួនបង្កើនកម្រិតសេវាកម្មដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ថៃឡើងវិញ បន្ទាប់ពីអ្នកទេសចរណ៍ថៃជាច្រើននាក់មានការមិនពេញចិត្តដោយសារសេវាកម្មមិនល្អ ហើយប្រជាជនម៉ាឡេស៊ីមិនរួសរាយរាក់ទាក់។Malaysia facts and photos

យោងតាមការស្ទង់មតិលើភ្ញៀវទេសចរថៃដែលធ្វើដំណើរក្នុងប្រទេសម៉ាឡេស៊ីគឺស្ថិតនៅកម្រិតមិនពេញចិត្ត នេះបើតាមគេហទំព័រ World of Buzz ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែធ្នូ។

នៅក្នុងការស្ទង់មតិនេះ ភ្ញៀវទេសចរថៃបានផ្តល់ហេតុផលថាពួកគេទទួលបានសេវាកម្មមិនល្អ រួមទាំងត្រូវប្រឈមមុខនឹងបញ្ហាក្នុងការអនុវត្តភារកិច្ចរបស់ភ្នាក់ងាររដ្ឋាភិបាល។Top Must-Try Malaysia Street Foods

លោក Aida Guje ប្រធានសមាគមពាណិជ្ជកម្មទេសចរណ៍ហាឡាល់ថៃ-អាស៊ាន បានធ្វើការស្នើឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់បង្កើនកម្រិតសេវាកម្ម ក៏ដូចជាបង្កើនភាពរួសរាយរាក់ទាក់បន្ថែមទៀត ក្នុងគោលបំណងបង្កើនភាពទាក់ទាញភ្ញៀវទេសចរថៃមកទស្សនាប្រទេសម៉ាឡេស៊ី។ លោកក៏បានគូសបញ្ជាក់ដែរថា បញ្ហានេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះភ្ញៀវទេសចរថៃ នឹងត្រូវធ្វើដំណើរមកប្រទេសម៉ាឡេស៊ីបន្ថែមទៀត។13 of the Best Malaysian Street Food Dishes to Try | Travel.Earth

ទន្ទឹមនឹងនេះ ប្រជាជនម៉ាឡេស៊ីក៏បានបញ្ចេញមតិដែរថា ពិតណាស់ប្រជាជនយើងគួរតែបង្កើនកម្រិតសេវាកម្មទេសចរណ៍បន្ថែមទៀត ហើយក៏បានទទួលស្គាល់ដែរថា ប្រជាជនម៉ាឡេស៊ីមិនសូវរួសរាយរាក់ទាក់ពិតមែន។

គួរបញ្ជាក់ដែរថា កាលពីខែមុនប្រជាជនម៉ាឡេស៊ីចំនួន ៣.៨ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដែលធ្វើឱ្យប្រទេសនេះមានអ្នកទេសចរម៉ាឡេស៊ីចូលទស្សនាច្រើនជាងគេបំផុតនៅឆ្នាំនេះ ដោយសារតែប្រជាជនថៃរស់រាយរាក់ទាក់ រួមជាមួយទេសភាព និងអាហារសម្បូរបែប៕Exploring trends in Malaysian Street Food Vendors • Semart