តារាពហុជំនាញ ខាត់ សុឃីម ដែលត្រូវសិល្បករជំនាន់ក្រោយជាច្រើនសុទ្ធតែបង្ហាញការចូលចិត្តយករូបអ្នកនាងជាមនុស្សគម្រូ ស្រាប់តែពោលពាក្យថា សំណាងល្អណាស់ ក្រោយពីបានជាបានជួបលោក លាវ វេងហួរ ម្ចាស់ជ័យលាភីឯកកម្មវិធីអន្តរជាតិនៅឯក្នុងពិធីសិរីសួស្តីមួយ។null

ដូចមហាជនមួយចំនួនជ្រាបមកហើយថា លោក លាវ វេងហួរ បានជួយសាងមុខមាត់ជាតិយ៉ាងសំខាន់មួយបន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Mister Friendship International2023 ដែលប្រព្រឹត្តទៅនៅប្រទេសថៃកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ថ្មីៗមកនេះ។ ជ័យជម្នះរបស់លោកបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងដែលលោកអាចប្រកួតប្រជែងបង្ហាញសមត្ថភាពទៅកាន់ពិភពលោកឱ្យបានដឹង ខណៈលោកជាបុរសឯកពោរពេញដោយសមត្ថភាពចេះច្រើនជំនាញ ឯភាសាបរទេសក៏ច្រើនទៀត។ មិនត្រឹមតែលើកស្ទួយពីកម្ពុជា បង្ហាញពីសមត្ថភាពខ្លួនឯងប៉ុណ្ណោះទេ តែ វេងហួរ បានផ្តល់បទសំភាសន៍ដោយលើកយកព្រឹទ្ធាចារ្យ គង់ ណៃ មរតកមនុស្សរស់ រួម ទាំងតារាចម្រៀងរ៉េប វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZSbqJdQ4BpmNh9DKSRfTWxUcNkMU9YRi2garyi8oAR-uM-nXeABL9coyA_JTkDaXOT1U9dtxow5XP5eQbl58Eiffx7hsD3EmIlpFAjxf-occJkBqItGC-nkiWPoBQctpmttrrjk0YGVc3TC4E3O_WRGI9BUgNaYz_j23DbPvAdbpf1z_8HPG3o7OtvBk/s1440/411331324_895105628726146_6068541243812392644_n.jpg

វិញមកប្រទេសកំណើតវិញ ថ្មីៗនេះ Mister Friendship International2023 រូបនេះបានក្លាយជាអ្នកកំដរកូនកំលោះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ ខណៈអ្នកនាង ខាត់ សុឃីម តារាពហុជំនាញប្រចាំប្រទេសត្រូវបានសិល្បករជាច្រើនលើកសរសើរចាត់ទុកជារៀមច្បងគម្រូ បានពោលពាក្យដ៏រំភើបចិត្តទៅកាន់លោកអំឡុងពេលអ្នកនាងធ្វើជាអ្នកកាត់សក់ក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_368SzOHD9gMO0j8CnxPxRCNiyIKDTWqEq20WhvxlIkHRyxOfuHY-OvvTdsPZZtZ8px-HVl3B-tWnOz1tcNUzZjNZ_rwKVlAqOb80tihnnhUXcRFneUdZKBnXqV6FZoHBp-PWHKrTJ5TFQxBzTvRws3tYrArEWZQI2RuHKXFchJj9bEz_zIqorJpU5Fs/s1440/412568417_895105708726138_3019373161636507823_n.jpg

នៅលើបណ្តាញសង្គមរបស់អ្នកនាង ខាត់ សុឃីម ថ្ងៃទី២៣ ធ្នូ នេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយ លាវ វេងហួរ Mister Friendship International2023 ថា «ថ្ងៃនេះ សំណាងល្អណាស់ ជួបជាមួយ បុរសសង្ហាប្រទេសកម្ពុជា ជាប់លេខ ១ អន្តរជាតិ Mister Friendship International បុរសឯក Leav Venghour »។

ទន្ទឹមនឹងទទួលបានការគោរពស្រលាញ់ពីរៀមច្បងលោក វេងហួរ បានស៊ែរនូវការបង្ហោះរបស់អ្នកនាង ខាត់ សុឃីម ដោយដាក់រូប Emoji សំពះ ដែលតំណាងឱ្យការគោរពអរគុណចំពោះរៀមច្បងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKOPDuV4kjsg7PsCwewVVqydj_ryPqEpMxLs9Y2CEmPyAj-Ge1Nj-1MyhC35o67MF6lFU_HQ7V7N-Sk8taVDbRRebj2m_d5jmMcZDNIsqTxpZ63KJGQf9kzjBHigoMkM2-0MICaWNvVT-jIgyiTix1sQPQRQ0Rrx7L_yqxZUjX5E5ndSBFYnKmPzX7iXs/s1440/412610172_895105618726147_3115857367653634644_n.jpg