ប្រទេសកាណាដា ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុង Ottawa ប្រទេសកាណាដា ថា កាណាដាបានប្រកាសពីច្បាប់ហាមប្រើប្រាស់សម្ភារៈផ្លាស្ទិកកាលពីឆ្នាំ២០២២ និងអនុវត្តច្បាប់នេះជាបន្តបន្ទាប់នាពេលកន្លងមក ។ វាជាផ្នែកមួយនៃការព្យាយាមរបស់អាជ្ញាធរប្រចាំក្រុង Ottawa ដើម្បីសម្រេចគោលដៅកាត់បន្ថយសំរាមផ្លាស្ទិកទាំងអស់នៅត្រឹមឆ្នាំ២០៣០ ។Restaurants debut new takeout ware amid phase-in of single-use plastics ban  | CTV News

តុលាការកាណាដាបានចេញសាលក្រមថា ច្បាប់នេះមិនសមហេតុផលទេ ហើយវាប្រឆាំងនឹងរដ្ឋធម្មនុញ្ញទៀតផង ។ ប៉ុន្តែស្ថាប័នពាក់ព័ន្ធនៅតែព្យាយាមអនុវត្តច្បាប់នេះ ព្រមទាំងសូមឱ្យតុលាការមិនជំទាស់ជាមួយបម្រាមប្រើប្រាស់ផ្លាស្ទិក ។ រដ្ឋាភិបាលកាណាដាបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការ បន្ទាប់មក រដ្ឋាភិបាលបានហាមឃាត់ការផលិតផ្លាស្ទិក, ហាមលក់ ឬហាមចែកចាយផ្លាស្ទិកគ្រប់ប្រភេទ ដែលប្រើប្រាស់តែម្តងបោះចោលនៅតាមភោជនីយដ្ឋាន ។Restaurants debut new takeout ware amid phase-in of single-use plastics ban  | CTV News

ច្បាប់នេះកំណត់ថា ហាមភោជនីយដ្ឋានផ្តល់សម្ភារៈផ្លាស្ទិកឱ្យអតិថិជន ដូចជា ៖ បំពង់បឺត, ចានដាក់ម្ហូបអាហារ, ថង់, សម និងស្លាបព្រាប ។ រីឯពលរដ្ឋកាណាដាលើកឡើងថា ច្បាប់នេះបានកំណត់ឱ្យម្ចាស់ភោជនីយដ្ឋានជាអ្នកអនុវត្ត គឺជារឿងល្អប្រសើរ ពីព្រោះគេពិបាកឱ្យមនុស្សគ្រប់គ្នាអនុវត្តច្បាប់នេះភ្លាមៗ ហើយត្រូវចំណាយពេលយូរ ។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេសម្រាប់អ្នកប្រកបអាជីវកម្មខ្លះ ដែលពួកគេត្រូវស្វែងរកវត្ថុផ្សេងមកប្រើជំនួសផ្លាស្ទិក ។Restaurants Canada Displeased With Timing of Country's Plastics Ban -  Foodservice Equipment Reports Magazine

បើតាមទិន្នន័យរបស់អាជ្ញាធរប្រចាំក្រុង Ottawa បង្ហាញថា ពលរដ្ឋកាណាដាបានបោះចោលសំរាមផ្លាស្ទិក ប្រមាណ៣លានតោនក្នុង១ឆ្នាំ រួមទាំងថង់ផ្លាស្ទិកចំនួន១៥.០០០លានថង់ក្នុង១ឆ្នាំ ហើយគេបានយកសំរាមផ្លាស្ទិកទាំងនេះទៅកែច្នៃឡើងវិញត្រឹមតែ៩% ប៉ុណ្ណោះ ។ ហេតុនេះ រដ្ឋាភិបាលមានគោលដៅកែច្នៃសំរាមផ្លាស្ទិកឡើងវិញឱ្យស្មើរហូតដល់៩០% ដើម្បីស្របតាមគោលដៅការកែច្នៃសំរាមផ្លាស្ទិកប្រើប្រាស់ឡើងវិញរបស់សហភាពអឺរ៉ុប (EU) នៅត្រឹមឆ្នាំ២០២៩ ។Plastic ban is another headache for already overwhelmed Toronto restaurant  owners

លោក Steven Glebiult រដ្ឋមន្ត្រីក្រសួងបរិស្ថានកាណាដា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ៖ «វិទ្យាសាស្ត្រមានភាពច្បាស់លាស់ ហើយជាតិពុលចេញពីផ្លាស្ទិកមាននៅគ្រប់ទីកន្លែង ។ វាបានបង្កគ្រោះថ្នាក់ដល់សត្វព្រៃ និងបំផ្លាញបរិស្ថាន ។ លើសពីនេះ គេឃើញសំរាមផ្លាស្ទិកនៅពាសពេញប្រទេសកាណាដា និងប្រទេសនានាលើពិភពលោក» ។Canada bids farewell to plastic straws, cutlery and checkout bags | News |  Bangladesh Sangbad Sangstha (BSS)

រីឯក្រុមអ្នកស្រឡាញ់បរិស្ថាននៅកាណាដាឱ្យដឹងថា ពលរដ្ឋកាណាដាគាំទ្រ១០០% ចំពោះការហាមប្រើប្រាស់សម្ភារៈផ្លាស្ទិក ។ ប្រទេសកាណាដាបានប្រកាសហាមប្រើប្រាស់ផ្លាស្ទិក ស្របគ្នាជាមួយប្រទេសប្រមាណ៥០ នៅលើពិភពលោក ក៏បានបង្កើតបង្កើតច្បាប់ប្រឆាំងនឹងការប្រើប្រាស់ផ្លាស្ទិកផងដែរ ៕ ប្រភព ៖ daily news