បវរកញ្ញាខ្មែរ៦រូបដែលមកពីកម្មវិធីផ្សេងៗដូចជា Miss Grand Cambodia Miss Universe Cambodia ធីតាឯកសង្រ្កាន និងកម្មវិធីផ្សេងទៀត ចំនួន៦នាក់ត្រូវបានជ្រើសរើសជាម៉ូដែលបង្ហាញឈុតពីអ្នកច្នៃម៉ូតល្បីៗជុំវិញអាស៊ីនៅក្នុងកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ានដែលរៀបចំឡើងនៅប្រទេសវៀតណាម។
តាមការឱ្យដឹងពីផេកគាំទ្របវរកញ្ញាមួយឈ្មោះថា «Global Beauty Pageant» បវរកញ្ញាខ្មែរទាំង៦រូប ត្រូវបានជ្រើសរើសក្នុងការដើរបង្ហាញម៉ូតអន្តរជាតិគម្រប់ខួប២៥ ឆ្នាំដែលធំជាងគេក្នុងអាស៊ាន មានការចូលរួមពី Model ល្បីៗជុំវិញអាស៊ានក្នុងកម្មវិធី Fashion Show International ។
បវរកញ្ញាខ្មែរយើងដែលចូលរួមក្នុងកម្មវិធីធំនេះមានដូចជា អ៊ិន លក្ខិណា លំដាប់រងទី២ Miss Grand Cambodia 2023 , អ៊ិន ម៉ូលីកា ធីតាឯកសង្រ្កាន្ត រដូវកាលទី៤ ឆ្នាំ២០២៣ , បវរកញ្ញា ស៊ូ ស្រីនីត លំដាប់រងទី៣ និង ណង នីត លំដាប់រងទី៤ Miss Grand Cambodia 2023, បវរកញ្ញាយុវតី ណូ ហ្វារីដា លំដាប់រងទី៣ Miss Teen of the Universe 2023 , និង ខុន ស្រីខួច TOP10 Miss Universe Cambodia 2023។
មិនត្រឹមតែបវរកញ្ញាទាំង៦នាក់ខាងនេះចូលរួមប៉ុណ្ណោះទេប៉ុន្តែក៏មានម៉ូដែលបុរសសង្ហាពីររូបទៀតក៏ត្រូវបានជ្រើសរើសចូលរួមដើរបង្ហាញម៉ូតកម្មវិធីធំមួយនេះដូចគ្នា។ គូសបញ្ជាក់ថាកម្មវិធីធំបំផុតប្រចាំឆ្នាំរបស់អាស៊ាននេះនឹងរៀបចំឡើងនៅប្រទេសវៀតណាមមក្នុងដើមឆ្នាំ២០២៤ខាងមុខនេះ។
ក្រោយពីទទួលដំណឹងថាបវរកញ្ញាខ្មែរមានឱកាសចូលរួមកម្មវិធីដើរម៉ូតធំប្រចាំឆ្នាំនេះ ហ្វេនៗបានចូលរួមអមអរសាទរយ៉ាងច្រើនទៅដល់ពួកគេដែលទទួលបានកិត្តិយសដូចនេះ៕











