នាថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ស្តីពីការបង្កើត និងគ្រប់គ្រងទារកដ្ឋាន ក្នុងគោលដៅជួយសម្រាលបន្ទុកមាតាបិតា ក៏ដូចជាបន្ថែមការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាំងពីវ័យក្មេង តបតាមអនុសាសន៍របស់ សម្ដេច ហ៊ុន ម៉ាណែត ដែលកំណត់ការអភិវឌ្ឍធនធានមនុស្សជាវិស័យអាទិភាព និងត្រូវយកចិត្តទុកដាក់តាំងពីតូច ក៏ដូចជាចង់ឱ្យមាមានទារកដ្ឋានសម្រាប់គ្រួសារកម្មករ និយោតជិតនៅតាមសហគ្រាសរោងចក្រ។

កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការវិភាគផលប៉ះពាល់ បន្ទុកចំណាយ និងផលចំណេញនៃការរៀបចំបង្កើតទារកដ្ឋាន និងសិក្សាបញ្ហាប្រឈមនានា បង្កើតជាស្ដង់ដាទារកដ្ឋាន និងការរៀបចំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធក្នុងការតាក់តែងសេចក្តីព្រាងអនុក្រឹត្យ៕May be an image of 2 people, child, people studying, childrens toy and text