លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតអនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។May be an image of 1 person and text that says '180 190 170 180 160 170 150 160 140 150 130 140 120 MOSAR 110 130 120 110'ដោយអនុវត្តតាមវិន័យនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបណ្តេញលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន ចេញពីក្របខណ្ឌនគរបាលជាតិ ដែលការធ្វើបែបនេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។ទាក់ទងនឹងការដកចេញនេះ ក៏ជាសារព្រមានដល់កងកម្លាំងទាំងអស់របស់ស្នងការរដ្ឋាននគរបាលខេត្តកំពតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនដាច់ខាត បើមិនដូច្នេះទេ នឹងមានការបណ្តេញជាបន្តទៀត ប្រសិនបើនៅតែរកឃើញពាក់ព័ន្ធគ្រឿងញៀន៕