ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ពលករមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃ បានប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសថៃ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាលុបចោលការប្រមូលពន្ធចំនួន២% នៃប្រាក់ឈ្នួលរបស់ពួកគេ ។ ការអំពាវនាទៅកាន់អង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍នេះ ស្របគ្នានឹងប្រទេសនានាលើពិភពលោក ប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrJHfMgL7Y35CwDxvb9OtVNBCI2QcNzcXmDo3b7Y486Hfo-rO7qwoLA7vmY6QF2JNoPIUhufpj6-2EwAJtEdY3hed6-umIBWbSggeb_tnp5XJpYAiwPg1lSWJk8FKnc0N1QR1cfgTBAmLmBTrI-OoaK9mLIkMrWKV3ynuO-m719OgRPWXSn10bXSwWgA/s1280/photo_2023-12-18_09-03-48.jpg

លោក Tata Somchai អ្នកតំណាងពលករមីយ៉ាន់ម៉ានិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសគោលនយោបាយប្រមូលពន្ធពីពលករធ្វើការនៅក្រៅប្រទេស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋាភិបាលបានកំណត់ឱ្យពលករមីយ៉ាន់ម៉ាទាំងអស់ត្រូវបង់ពន្ធចំនួន២% នៃប្រាក់ចំណូលរបស់ពួកគេ ។ បើពលករមិនព្រមបង់ពន្ធឱ្យរដ្ឋាភិបាលតាមការកំណត់ទេ ស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃ នឹងមិនបន្តសុពលភាពលិខិតឆ្លងដែនឱ្យពួកគេទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvtJSJbPKEI53IpUMOgpBaxH2GJ31lsSt3Dhc3pkigi0JsanAn5SPhC1_k7WVyyG4IwENGV7zbNu98wKyGUufv2XZ5ZiRlX36HPgTeIplQZJvPZrSi4SULIcrF3-oRiOkdGeaHp5oYdSXMcFmxJDtHDAE17cr4bOaQwEnbOW8i3fcSoBCpaDPgxXxgll4/s1280/photo_2023-12-18_09-03-50%20(2).jpg

ហេតុនេះ ពលករមីយ៉ាន់ម៉ាសួរថា ទឹកប្រាក់ដែលរដ្ឋាភិបាលនឹងប្រមូលពីពលកររបស់ខ្លួនធ្វើការនៅប្រទេសថៃ ចំនួនជាង២លាននាក់ គឺស្មើទឹកប្រាក់ប្រមាណ៣០០លានបាតក្នុង១ខែ តើរដ្ឋាភិបាលនឹងយកប្រាក់នេះទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាលើផ្នែកអ្វីខ្លះ? ដោយសារពលករចំណាកទាំងអស់ត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងពីដើមទី ក្នុងការរត់ការឯកសារមកធ្វើការនៅប្រទេសថៃ ។ លើសពីនេះ ពួកគេត្រូវផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសារនៅមីយ៉ាន់ម៉ាផងដែរ ដើម្បីដោះស្រាយជីវភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGh1ysQ5z_zK3wC2VBKOqkmpJyUNFI7BzZgQrHWym_xhm40D0yfggDDnkwgXxxzTemTc1oo3O96UCui3aUQXhVfq22vWvq41-OKs4IENNwxU2D03DOuRJPWuqrzp5NjkAjvVQ6wCVOnQkKlr0eHWQQglPBkOGHYIOdnt1YHuJYxXY0DUYbpAIHVdnRBdk/s1280/photo_2023-12-18_09-03-50.jpg

ការប្រមូលផ្តុំគ្នារបស់ពលករមីយ៉ាន់ម៉ានៅខាងមុខការិយាល័យអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសថៃ បានចំណាយពេលអស់ជិត២ម៉ោង ។ គេសង្កេតឃើញមានប៉ូលិសថៃជាង២០នាក់មកជួយគ្រប់គ្រងស្ថានការណ៍នេះ មុនពេលពួកគេបញ្ចប់ការតវ៉ា និងបំបែកគ្នាត្រឡប់ទៅកាន់លំនៅឋានវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC9O4UXTTp-VgHxiqJLm-b2RQZqiZdA7XDvqaNiguKvQioAyDDMz7JyblJF0teYTdu0zmb3wqdUpCvK-n9KmtmFIDWwM2PSDHf3pGrefDmpwNZe2EHgUokB2xlgcuP03I7l2X9y0uYyaR5fgm5UG8Sb-j9nv44WSFSiuv60GDIJ6HemaczRn2s5xjX_nM/s1280/photo_2023-12-18_09-03-46.jpg ប្រភព ៖ Mono News