លោក អូវ៉ាលី គង់ ដែលជាអ្នកច្នៃម៉ូតឆ្នើមប្រចាំប្រទេសរំភើបចិត្តដល់ស្រក់ទឹកភ្នែកព្រោះតែបានសម្រេចសុបិនធំក្នុងជីវិតរយៈពេល១០ឆ្នាំមកនេះដែលបានច្នៃម៉ូតសំលៀកបំពាក់ចំនួន ៤១ឈុតជូនសិល្បករ សិល្បការិនី ក្នុងដើរបង្ហាញម៉ូតសម្លៀកបំពាក់សហសម័យនៅកម្មវិធីរាត្រីសមោលសរសប្បុរសធម៌ នៅមុខប្រាសាទបាភួន។ កម្មវិធីនេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរំលឹកទៅដល់ខួបទី ៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA4dvkeb188TfjLm7fBOPPuKhvxfIm13FJWxBSeFnu_KnAKgwI7hexHgBPaH1aPd5Bx8wNPxjQpxM2BM-aCIFlLYPKF4hkifpEm3y9oUQ051m_n1wKI1IlMWYPGpZwhy6LY3DGscAHLse7O8J27v7bB5mvGFc_0bAus3r5P2bfAXti4EPedPyzH0OiMt4/s2048/image_2023-12-14_10-39-42.png

នៅលើបណ្តាញសង្គមរបស់លោក អូលីវ៉ា គង់ នាថ្ងៃទី១៤ ធ្នូ លោកបានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថាការយំរបស់លោកគឺជាការយំដោយសាររំភើបចិត្តបានសំរេចក្ដីសុបិនដ៏ធំ ក្នុងឆាកជីវិត យំព្រោះតែខ្មែរអាចធ្វើបាន។ ឆ្លៀតក្នុងឱកាសនេះ អ្នកច្នៃម៉ូតរូបនេះបានបង្ហាញពីគោលបំណងរបស់ខ្លួនចំនួន៥ ជំរុញឱ្យលោកច្នៃម៉ូតសម្លៀកបំពាក់សហសម័យ និងម៉ូតសក់ដកស្រង់ពីអប្សរានៅប្រាសាទអង្គរវត្តនេះឡើង។

លោក អូលីវ៉ាគង់ ថាគោលបំណងទីមួយនោះគឺលោកចង់បង្ហាញពីការដឹងគុណដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវស្នាដៃដល់មហសចារ្យ ដល់កូនចៅជំនាន់ក្រោយហើយលោកក៏ចង់បន្តការគោរពថែរក្សានិងផ្សព្វផ្សាយ អភិវឌ្ឍន៍សម័យអភិរក្សបុរាណផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBlgkdLV4vHVGqaKBNgaCQZlTCy7HoJI6sOmjHU6SxsTIdWtEKwxuPdgV04gTTB_wUQ4U-g73p2BG74TkGXxvWP2eBUNWyY0XnjRFiq1WUci5OGMJHkjjsUq3E155MZ1vgXIn1VHOJEPDkEQ40dTrOSHu9ts7B0eNq7QTVfygeyloVc99K6D5W4DlxfeE/s2048/image_2023-12-14_10-39-40.png
គោលបំណងទីពីរគឺចង់ផ្សព្វផ្សាយនូវសិល្បៈវប្បធម៌អរិយៈធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈការច្នៃប្រឌិតខ្ពស់បែបសម័យថ្មី ដែលប្រកបដោយការគិតនិងការអនុវត្តព្រមទាំងមានទឹកតាងដែលច្បាស់លាស់ចេញពីទឹកដីកំណើតរបស់យើងផ្ទាល់។

អ្នកច្នៃម៉ូតឆ្នើមរូបនេះបង្ហើបពីគោលបំណងទីបីថា លោកបានមើលឃើញនូវពន្លឺដ៏អស្ចារ្យហើយពន្លឺនោះក៏មាននៅក្នុងខ្លួនរបស់លោកផងដែរក្នុងនាមជាកូនខ្មែរជំខាន់ក្រោយមួយរូប។ ដូច្នេះលោកចង់យកពន្លឺនោះមកបំភ្លឺដល់ក្មេងៗជំនាន់ក្រោយឱ្យបានដឹងថាប្រទេសកម្ពុជាយើងត្រូវការធនធានមនុស្សសំខាន់ៗដើម្បីអភិវឌ្ឍ នឹងអភិរក្សប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន។May be an image of 1 person, cloud and grass

គោលបំណងទីបួន លោក អូលីវ៉ា គង់ ចង់លើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយដែល កំពុងស្ថិតនៅក្នុងសម័យកាលទំនើបដែលអ្នកច្នៃប្រឌិតក្ដីឬជាអ្នកច្នៃម៉ូតឬជាសិល្បករសិល្បការិនីទាំងឡាយឱ្យបានយល់ថា នេះជាការចាប់ផ្ដើមថ្មីមួយរបស់កម្ពុជា យើងរួបរួមគ្នាដើម្បីប្រទេសជាតិយើងរីកចម្រើន។ និងគោលបំណងទី៥ លោកចង់លុបបំបាត់នូវការបំបាក់ទឹកចិត្ត ការរិះគន់ដោយខ្វះនូវការគិតពិចារណាហើយខ្វះខាតនូវការស្រាវជ្រាវ មកកាន់វិស័យសិល្បៈឬវិស័យដើរម៉ូតច្នៃម៉ូត គ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា ពីព្រោះ លោកយល់ឃើញថាយុវជនយុវតី ជំនាន់ក្រោយ នឹងបានកំពុងនាំយកប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យបានស្គាល់ពីខ្មែរកាន់តែទូលំទូលាយ។No photo description available.

គួរបញ្ជាក់ផងដែរថាលោក អូលីវ៉ា គង់ កន្លងមកនេះបានសាងមុខមាត់ឱ្យកម្ពុជាយ៉ាងច្រើនដោយទទួលបានពានរង្វាន់ពីប្រទេសវៀតណាម អ៊ីតាលី ហើយក៏ត្រៀមដឹកនាំក្រុមរបស់លោកបង្ហាញម៉ូតនៅប្រទេសម៉ាឡេស៊ីឆាប់ៗនេះផងដែរ៕