លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា បានចេញចំណាត់ការតាមផ្លូវច្បាប់ តាមស្វែងរកម្ចាស់គណនី TikTok មួយឈ្មោះថា “គេហទំព័រហេរ៉ូម៉េនញូ” ក្រោយពីគណនីនេះបង្ហោះព័ត៌មានមិនពិត ដែលចោទប្រកាន់លោកស្រីបានបោកលុយគេ៧២មុឺនដុល្លារ។
យោងតាមគណនីហ្វេកប៊ុកផ្លូវការរបស់លោកជំទាវ បានបង្ហោះថា៖” Tik Tok ផេកមួយថ្មីនេះ ហេតុតែចង់បានlike យករូបខ្ញុំមក ប្រឌិតរឿងមិនពិត អ្នកធ្វេីចឹងដឹងថាវាមានទោសហេីយបាបណាស់ ម្ចាស់ផេក ?រឿងមួយនេះមិនពិតទេ នាងខ្ញុំសូមច្រានចោលទាំងស្រុង សូមអ្នកទស្សនា កុំជឿអោយសោះ ដោយសារតែចង់បានlike ហ៊ានប្រឌិតរឿង ធ្វេីបាបអ្នកដ៏ទៃ , ខ្ញុំមិនដឹងអីសូម្បីតែបន្តិច ។បងប្អូនអ្នកលេងបណ្តាយសង្គមអេីយ ករណីនេះ គឺជាឧទាហរណ៍យ៉ាងច្បាស់ រឿងជាច្រេីន គឺមិនពិតទេ សូមមេីលដោយវិចារណញ្ញាណផងរឿងណាគួរជឿ រឿងខ្លះកុំសូម្បីតែមេីល ។ គ្រាន់តែយករូបថតបីបួនសន្លឹក កាត់តចំរៀង គ្មានភស្តុតាង គ្មានឯកសារ គ្មានការពិត តេីជឿបានដោយសារអ្វីទៅ អ្នកទស្សនា ?ម្ចាស់ផេកចាំទទួលខុសត្រូវផ្លូវច្បាប់ផង”។
សូមបញ្ជាក់ផងដែរថា លោកជំទាវ តាំង ហ្គិចលៀង ធ្លាប់មានរឿងម្តងរួចមកហើយកាលពីពេលកន្លងទៅ ដោយត្រូវbanអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងចាស់ដៃចំពោះការវែកញែករឿង “អ្នកមានអ្នកក្រ” រហូតដល់មានចេញសារពិសេសស្នើឱ្យបញ្ឍប់ការវាយប្រហារ ទើបរឿងនេះបានស្ងប់ស្ងាត់៕










