ប្រទេសថៃ ៖ កាលពីពេលកន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅប្រទេសថៃបានបង្ហោះរូបព្រះពុទ្ធ និងមានការកាត់តរូបក្មេងប្រុសម្នាក់ឈ្មោះ ណៃ មកដាក់លើរូបព្រះពុទ្ធ ព្រមទាំងសរសេរថា ៖ «ក្មេងប្រុស ណៃ ជាព្រះពុទ្ធមកចាប់កំណើត ពីព្រោះមនុស្សសម័យនេះមិនគោរពសីលធម៌ និងសាសនាទេ ។ ហេតុនេះ ក្មេងប្រុស ណៃ មានតួនាទីបង្ហាញផ្លូវដល់អ្នកវង្វេងទាំងឡាយឱ្យដើរលើផ្លូវត្រូវវិញ ។ នេះជាព្រះពុទ្ធរបស់ខ្ញុំ លោកសាស្ត្រាចារ្យ ណៃ» ។

ក្រោយពីមានមតិរិះគន់ពីការកាត់តរូបភាពមិនសមរម្យនេះ ក្រុមការងារសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់វត្តសួនកែវ ស្ថិតនៅឃុំបាងសែន ស្រុកបាងញ៉ៃ ខេត្តនុនថៈបុរី ប្រទេសថៃ និងជួបជាមួយព្រះសង្ឃព្រះនាម Phayom Kanlayano ជាព្រះចៅអធិការវត្តសួនកែវ ដើម្បីសាកសួរពីករណីនេះ ។เวียนว่ายตายเกิด - Pantip

ព្រះចៅអធិការវត្តសួនកែវ ព្រះនាម Phayom Kanlayano មានសង្ឃដីកាថា ការកាត់តរូបមុខក្មេងប្រុស ណៃ មកដាក់លើរូបព្រះពុទ្ធបែបនេះ គឺជាទង្វើមួយជ្រុលហួសហេតុពេក ព្រោះពួកគេគោរពអ្វីដោយគ្មានហេតុផល ហើយកម្រមានអ្នកណាធ្វើបែបនេះណាស់ ។ ទង្វើនេះហៅថា មិនខ្លាចចិត្តមនុស្សភាគច្រើនដែលគោរពព្រះពុទ្ធសាសនាទេ ។ ហេតុនេះ ចូរកុំបំផ្លាញព្រះពុទ្ធសាសនាលើសពីនេះអី ។

ចំណែកការលើកឡើងថា ក្មេងប្រុស ណៃ មានអាយុ៨ឆ្នាំ គឺជាព្រះពុទ្ធមកចាប់កំណើតនោះ ព្រះចៅអធិការវត្តសួនកែវ មានសង្ឃដីកាថា វាគឺជាពិភពផ្សេងគ្នាជាមួយជំនឿផ្នែកព្រះពុទ្ធសាសនា ។ នេះគ្រាន់តែជាការលើកឡើងដោយខ្លួនឯងប៉ុណ្ណោះ ហើយទង្វើនេះនឹងប៉ះពាល់ដល់ផ្នែកសាសនាយ៉ាងខ្លាំង ។พระพยอมตำหนิ ตัดต่อภาพน้องไนซ์เป็นพระพุทธเจ้า คนทำไม่เกรงใจชาวพุทธ  ชี้เนื้องอกพระพุทธศาสนา

រីឯអ្នកមានជំនឿថា ក្មេងប្រុស ណៃ ជាព្រះពុទ្ធមកចាប់កំណើតនោះ បាននាំគ្នាមកអង្គុយស្តាប់ក្មេងនេះទេសនា និងផ្តល់ចំណេះដឹងផ្លូវធម៌ដល់ពួកគេ ។ រីឯអ្នកខ្លះទៀតបានទៅសុំពរផ្សេងៗ ហើយឱ្យក្មេងនេះចាក់ទឹកនៅលើក្បាលទៀតផង ។ ពេលខ្លះ គេឃើញមានការបង្ហោះវីដេអូប្លែកៗ ដូចជា មនុស្សចាស់ជាច្រើននាក់នាំគ្នាទៅអង្គុយក្រាបសំពះក្មេងខាងលើ ខណៈក្មេងនេះស្រែកថា ពួកគេជាមនុស្សល្ងង់ ។

ក្រោយពីបានឃើញការកាត់រូបភាពមិនសមរម្យនេះ ពលរដ្ឋថៃដែលគោរពព្រះពុទ្ធសាសនាមិនអាចទទួលយកបានទេ ដោយមនុស្សមួយចំនួននិយាយថា សុទ្ធតែជាអ្នកល្ងង់ ដែលនាំគ្នាមកក្រាបសំពះក្មេង ហើយត្រូវក្មេងជេរថា ពួកល្ងង់ទៀត ៕ ไนซ์ นิรมิต คนแห่กราบไหว้ ตอบคำถาม สติปัฏฐาน4 - Pantipប្រភព ៖ NewsWorkpoint