កាលពីម្សិលមិញ មានសារព័ត៌មានក្នុងស្រុកជាច្រើន បានធ្វើការចេញផ្សាយ ស្រដៀងគ្នា ដោយលើកឡើងថា៖”ក្រុមហ៊ុន Vingroup របស់វៀតណាមនឹងដាក់ដំណើរការតាក់ស៊ីអគ្គិសនីប្រមាណ២៥០០ គ្រឿងក្នុងប្រទេសកម្ពុជាចាប់ដើមឆ្នាំ២០២៤ ខាងមុខនេះ។ ដោយក្រុមហ៊ុន គ្រោងនឹងបើកដំណើរការនៅ៣ខេត្តក្រុងប្រទេសកម្ពុជា គឺក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ”។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ប្រាប់ថា៖” ក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតីមិនបានអនុញ្ញាតជាគោលការណ៍ណាមួយទេ”។
ហេតុដូច្នេះ នឹងមិនមានការបើកក្រុមហ៊ុនតាក់សុី Vingroup ដូចដែលនឹងការចេញផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំបន្តទៀត៕










