តារាចម្រៀងរ៉េប ពូឃ្លាំង និងលោក ណុប បាយ៉ារិទ្ធ តារាចម្រៀងចាស់វស្សាប្រចាំផលិតរស្មីហង្សមាសបានចេញមកចែករំលែកអមមកជាមួយពាក្យពេចន៍លើកស្ទួយទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ស្របពេលបច្ចុប្បន្នកូនខ្មែរមានចំនួនធំស្ទើរតែបំភ្លេចសិល្បៈមួយនេះទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMRz-SYqGzRxpHajFFJyKUn7Y6keZntXQOdmSyzWH__92xNnmWfsTF47JaTUgbfe_k74iRILMizyuiGs3N2O-dyyvXP49XoF88iJddQw_wMVSrNKMiKBjEqaWVcW2yTu1w-y-bmOvKDpsoODEgZVsFFInhYHsDcZrJBdqmQRdpWf5dT9uRbomy3CCnU9A/s2048/363410546_835643234597956_8174432209320277329_n.jpg

ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ពុំសូវមានទីផ្សារសម្បូរហូរហៀរដូចជាស្រាបៀរនោះទេ ហើយទទួលបានមកវិញកូនខ្មែរមួយភាគធំ ពុំសូវគាំទ្រទម្រង់សិល្បៈបុរាណមួយនេះឡើយ រហូតលោក អុល សំអាង ដែលជាប្រធានក្រុមល្ខោនបាសាក់រាជធានីភ្នំពេញវង់ទី១ ជារឿយៗ លោកតែងតែអំពាវនាវឱ្យប្រជាជនជួយគាំទ្រដើម្បីជ្រួតជ្រាបពីគុណតម្លៃវប្បធម៌ជាតិយើងជាងការគាំទ្ររូបភាពបែបបំពុលសង្គម កំប្លែងអសីលធម៌ជាច្រើននៅលើបណ្តាញសង្គម។

តាមការអំពាវនាវឱ្យជួយគាំទ្រទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរពីលោក អុល សំអាង នេះដែរតារាចម្រៀងរ៉េប ពូឃ្លាំង ចេញមកជួយចែករំលែកលើបណ្តាញសង្គមដោយភ្ជាប់ជាមួយខ្លឹមសារថា «ព្រោះខ្លាចបាត់បង់ ទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ទើបប្រឹងប្រែងផ្សព្វផ្សាយ ប្រកាស សុំឱ្យប្រជាជន ក្នុងនិងក្រៅជួយគាំពារ សិល្បៈ ប្រកបដោយគំរូ មិនសម្តែង បែបបំពុល កំប្លែងអសីលធម៌។ ការរួមគ្នាជួយផ្សព្វផ្សាយ អភិរក្សមរតកទម្រង់សិល្បៈល្ខោនបាសាក់ខ្មែរ ឱ្យជ្រួលជ្រាបដល់ស្រទាប់មហាជន ជ្រោតជ្រាបពីគុណតម្លៃវប្បធម៌ជាតិយើង គួរតែផុសចេញពីទឹកចិត្ត ស្មារតី មនសិកានៃពលរដ្ឋយើងម្នាក់ៗ ដើម្បីការពារថែរក្សា បណ្តុះបណ្តាល គាំពារទ្រទ្រង់ ពីមូលធនជន ឥស្សរជន នៃជាតិយើង កុំភ្លេចនាំគ្នា ជួយថែសិល្បៈដូនតា…..!!!!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5H8-oBVR-oGWUmVqTgnopL10iGycLd3FFr8XoNUY4yCBxnLMsKOedxtMe7zVKYSSzeuByU9ASjSXnsx_YYw2RtEKjRox_b-899jjdzTT99tuN5hvcApVvmdJKPtxoj63Y4oqaU0rrBS7VatHm9RBNieRP5Qqucy79_hmWJzAl3H1KVBVdjGBx-aVxRqA/s2048/399326159_7154609807923497_8521294651089704134_n.jpg

ជាមួយគ្នានេះដែរ លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងល្បីមួយរូបរួមទាំងជាគ្រូបង្វឹកកម្មវិធី The Voice Cambodia ក៏បានជួយចែករំលែកពីទម្រង់សិល្បៈល្ខោនបាសាក់ដោយភ្ជាប់ជាមួយចំណងខ្លីតែមានអត្ថន័យជ្រាលជ្រៅថា «កុំភ្លេចនាំគ្នា ជួយថែសិល្បៈដូនតា ជួយគ្នាផ្សព្វផ្សាយ គាំទ្រ លើកស្ទួយទាំងអស់គ្នាកុំឱ្យបាត់បង់ទើបស្តាយក្រោយណាបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyiB_0u1BgtAbnATbWcAklBltSKJOE-qt8tll8O5emrFeJNe5iF_tKsSM_yAAoUjpyqQ-gOSafQIWgfgt5UFW2Sot7a1DkD6lOjxj36w_uLwzq8nx4_MuO6jFo74eqhsj3FOHEnUkw6IdvNdM7-GUkRKB3hCXjbNkAJv76ATCQa9gVRC0MAxdM1NmilEo/s1972/372043480_854830946012518_1553979669335607821_n.jpg

គួរបញ្ជាក់ថា ល្ខោនបាសាក់មានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខខេត្តព្រះត្រពាំង កម្ពុជាក្រោម ដោយដំបូងអ្នកស្រុកហៅថា ល្ខោនទ្រើងឃ្លោង អ្នកខ្លះនិយមហៅ ល្ខោនទ្រើងឃ្លោកនេះថាជា “យូកេរ្តិ៍” វិញ។ ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរ។ ឈ្មោះនេះ ត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សំគាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថា ល្ខោនបាសាក់នេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-wI71UISHBWXLt8UB02kTBVHdNIDuULB49wCx-xf4HtJum6UK6hMH_gmmGnSgg5333isYNeWU0wlBmKrWQfIqpCpW8xckP4epAcMX8WDpdmMfFYywRH5AqNRDkSUOWQnDkONuqW5lwrNZe3jqAFW-KsJD2E3TVMMJHDlh79SFYYpFqDem273v3olnh6U/s1980/372025428_854830889345857_2671929469483303761_n.jpg