ប្រទេសថៃ ៖ គណៈរដ្ឋមន្ត្រីថៃមានគម្រោងលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន ដោយពួកគេអាចស្នាក់នៅប្រទេសថៃបានរយៈពេល៣០ថ្ងៃ ហើយប្រទេសថៃនឹងចាប់ផ្តើមអនុវត្តគម្រោងនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។ ការលើកលែងទិដ្ឋាការដល់វិនិយោគិនជប៉ុន ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចរចាអាជីវកម្ម និងការធ្វើកិច្ចសន្យាវិនិយោគនៅប្រទេសថៃ ខណៈជប៉ុនជាវិនិយោគិនលំដាប់ទី១ របស់ថៃអស់រយៈពេលយូរឆ្នាំមកហើយ ។

លោក Karom Phonphonklang អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអនុម័តគម្រោងលើកលែងទិដ្ឋាការសម្រាប់វិនិយោគិនជប៉ុន តាមការស្នើសុំរបស់ក្រសួងការបរទេស ។The government moves forward Clean Air Act Hope it is a tool to reduce |  RYT9

គម្រោងលើកលែងទិដ្ឋាការសម្រាប់វិនិយោគិនជប៉ុន ដើម្បីឱ្យពួកគេអាចស្នាក់នៅប្រទេសថៃរយៈពេល៣០ថ្ងៃ ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការធ្វើដំណើរចូលមកប្រទេសថៃទេ ខណៈកន្លងមក ប្រទេសថៃបានលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុនតែប៉ុណ្ណោះ ។ គម្រោងលើកលែងទិដ្ឋាការនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ។

លោក Karom Phonphonklang អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ បន្តថា គម្រោងនេះនឹងជួយផ្តល់ភាពងាយស្រួលដល់បណ្តាវិនិយោគិនជប៉ុន ដែលជាវិនិយោគិនលំដាប់ទី១ នៅប្រទេសថៃអស់រយៈពេលយូរឆ្នាំមកហើយ ។ លើសពីនេះ ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់ថៃផងដែរ ដែលថៃចាត់ទុកថា ជប៉ុនជាអ្នកជំនួញដ៏សំខាន់បំផុតសម្រាប់សេដ្ឋកិច្ចថៃ ។Japanese tourists want to come to Thailand but can't find plane tickets |  Thaiger

រីឯលោក Chai Watcharong អ្នកនាំពាក្យប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃឱ្យដឹងដែរថា ជាធម្មតា វិនិយោគិនជប៉ុនបានធ្វើដំណើរមកប្រទេសថៃ ដើម្បីចរចាពីការវិនិយោគទុន និងការធ្វើកិច្ចសន្យាជាច្រើន ។ ការលើកលែងទិដ្ឋាការនេះ នឹងជួយឱ្យពួកគេអាចធ្វើដំណើរមកកាន់ប្រទេសថៃកាន់តែងាយស្រួល ។ ចំណែកវិនិយោគិន និងភ្ញៀវទេសចរថៃ ក៏អាចធ្វើដំណើរទៅកាន់ប្រទេសជប៉ុន តាមវិធានការស្រដៀងគ្នានេះដែរ ៕ ប្រភព ៖ Bangkok biznews