ជារឿយៗ វណ្ណដា បានចេញទៅកើបលុយក្រៅស្រុកជាច្រើនដងទោះបីជាមិនមានប្រភពទម្លាយពីតម្លៃខ្លួនពិតមែន ប៉ុន្តែអ្នកគាំទ្រប៉ាន់ស្មានថាតម្លៃខ្លួន វណ្ណដា មិនតិចនោះទេ។ជាក់ស្តែងទើបតែទៅកើបលុយនៅឯតៃវ៉ាន់ប៉ុន្មានខែមុនពេលនេះ វណ្ណដា និង វណ្ណថាន ត្រៀមដឹកដៃគ្នាម្តងទៀតទៅកើបលុយនៅឯប្រទេសថៃវិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYX7hxPt_s9G2-szTtq1cIYXSfzUODMAeImuwDdRcEowu9qa0niD_2U62AL1WEV3PijMYuaac3qsGQXeZSSeHbPAZdxJzK4dzA2rsmR7lOeuzx4QJrspoWl2Zaqm3zexGP1DNyQ4o-XbtDQtLyqG0lrEnm9ngeRgo_sqEq58UPm1cUlH8tCGrZMZ-cr8/s2048/image_2023-12-12_09-49-13.png

តាមការឱ្យដឹងពីផលិតកម្មបារមីលើបណ្តាញសង្គមនាយប់ថ្ងៃទី១១ ធ្នូ បានឱ្យដឹងថា វណ្ណដា និង វណ្ណថាន នឹងមានវត្តមាននៅការប្រគំតន្ត្រី Wonderfruit នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខដោយបានត្រៀមខ្លួនជាស្រេចក្នុងការនាំយកតន្ត្រីខ្មែរ បទចម្រៀងល្បីៗយកទៅសម្តែង។ ភ្ជាប់ជាមួយគ្នានេះ វណ្ណដា ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងព្រោះរូបគេនឹងបានជួបអ្នកគាំទ្រនៅក្រៅស្រុកជាថ្មីឆាប់ៗនេះ ខណៈលោក វណ្ណថាន ក៏បង្ហើបដំណឹងល្អនេះទៅអ្នកគាំទ្ររបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHFYF1xEm0BoWT6waUyD1F2mSLChj_J8w6QibTaxS1VNKjJ06qtVsW3Sq9N0zxV2PknbQXhWc4DG2gZcRYyhlnzahUYMW779kBRBEPbtOqR-3sGeMoaJIqQDbstiiYe4GODzcp8zLDfRKnba21Bsjg_Dd688BHtgik6E2y1Zr0L0ESd0-gUwvBHbGOypc/s1080/image_2023-12-12_09-49-09.png
កាលពីខែតុលា តារារ៉េបដ៏ល្បីឈ្មោះរូបនេះត្រូវបានកម្មវិធី«Takao Rock» អញ្ជើញទៅសម្តែងនៅឯតៃវ៉ាន់ ដោយមានសិល្បករល្បីៗពីបណ្តាប្រទេសផ្សេងៗចូលរួមខណៈ វណ្ណដា ជា សិល្បករកម្ពុជាម្នាក់ដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីខាងលើនេះ។ កាលពីថ្ងៃទី១៦ ខែកក្កដា វណ្ណដា ក៏បានទៅកើបលុយនៅឯប្រទេសជប៉ុនជាលើកដំបូងផងដែរនៅក្នុងក្លិបកម្សាន្តមួយព្រមទាំងទទួលបានស្វាគមន៍យ៉ាងកក់ក្តៅដោយមានទាំងបង្ហាញរូប វណ្ណដា នៅផ្ទាំង LED ដ៏ធំ និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxwoFqnwIZFrLQewJX7UNt_yPyDL6Yu53VMswbThoXbvtcdJKQooGQfSKwdHtjaC8-U1gLpKfZ3F3iSmAs_nJ7X1d0Bjy7HF_aSgywgJ-k4ToUk61vP1aYLCEpOygW8mAS2j-OM-610LsKmMRttadw8KoHLScw3buUvJpjuzAUcXiq4LwoJaJvh61EIQ/s2048/image_2023-12-12_09-49-13%20(2).png

ដោយឡែកការចេញទៅសម្តែងនៅឯប្រទេសថៃ នាថ្ងៃទី១៥ ធ្នូ ខាងមុខនេះវាមិនមែនជាលើកទី១សម្រាប់ វណ្ណដា និង វណ្ណថាន នោះទេខណៈកន្លងមកជារឿយៗខាងកម្មវិធីនៅប្រទេសថៃគឺនឹកនាមកដល់តារាចម្រៀងទាំងពីររូបនេះ។

គូសបញ្ជាក់ថា វណ្ណដា និង វណ្ណថាន ធ្លាប់អង្រួនឆាក Rolling Loud Thailand កាលពីខែមេសា កន្លងមក ដែលជាការប្រគំតន្រ្តីដ៏ធំមានការចូលរួមពីសិល្បករ សិល្បការិនី ខាងចម្រៀងរ៉េបជាច្រើននាក់ ខណៈតម្លៃខ្លួន វណ្ណដា ត្រូវបានគេនិយាយថាជិតខ្ទង់លានដុល្លារឯណោះ។

ទន្ទឹមនឹងនេះផងដែរ ផលិតកម្មបារមីបានប្រកាសដែរថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBh0io-g5r7J0Lfexpq1WDP497PWrK5J_1UncJo8-emZ2ixElJkuvzHIfWyxzF9ibP4qt0IfyHroN5f19IgyxL3S9BxvNsrDTWcUnL-1U6_1O9rTafxFllTQFJQuLF0anpuzlhuJ5_WCGpvoG1qyKWuHa9Y5oXzjhsFYGdgUlnzxM51PfmOURphhOUNVw/s2048/image_2023-12-12_09-49-09%20(2).png