ស្របពេលដែលគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥៥ភាគរយហើយនោះ ថ្មីៗនេះរដ្ឋក៏នឹងគ្រោងសាងសង់ផ្លូវល្បឿនមួយខ្សែ ចូលទៅកាន់អាកាសយានដ្ឋាននេះតែម្តង។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣,៥ គីឡូម៉ែត្រ ចាប់ពីចំណុចត្រង់គល់ស្ពានអាកាសក្បាលថ្នល់ ភ្ជាប់ទៅអាកាសយានដ្ឋាន។
ចំពោះពេលវេលា នឹងថ្លៃចំណាយវិញ មិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយនោះទេ ដោយដឹងត្រឹមថាខ្ទង់ចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿនថ្មីនេះ គឺមានស្រាប់នៅក្នុងកញ្ចប់ថវិការួមនៃគម្រោងស្ពានអាកាសក្បាលថ្នល់តម្លៃប្រមាណ៣៥លានដុល្លារ។
សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលចំណាយទឹកប្រាក់១,៥ ពាន់លានដុល្លារអាមេរិក ក្នុងការសាងស់នោះ នឹងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥៕










