ពាក្យក្រទេតែចូលចិត្តធ្វើនេះធ្វើនោះ..បានក្លាយជាពាក្យពេញនិយមលើបណ្តាញសង្គមនាពេលចុងក្រោយនេះដោយអ្នកលេងបណ្តាញសង្គមប្រើក្នុងន័យលេងសើច។ ទោះយ៉ាងណា ពាក្យលេងសើចនេះដែរកញ្ញា ឃន លាងអេង ហៅ នារីចល័តចរ បានស្នើឱ្យបញ្ឈប់លេងសើចពាក្យទាំងនេះព្រោះវាអាចធ្វើឱ្យអ្នកមួយចំនួនប៉ះពាល់អារម្មណ៍ស្តាប់ទៅធម្មតា តែប៉ះដួងចិត្តមិនធម្មតាដែលជាការបែងចែកវណ្ណៈក្នុងសង្គមទៅលើអ្នកមានជីវភាពខ្វះខាត។May be an image of 1 person, Havasu Falls and text

កញ្ញា ឃន លាងអេង ហៅនារីចល័តចរ បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈសកម្មភាពរបស់នាងក្នុងដំណើរផ្សេងព្រេងជាច្រើនកន្លែងនៅក្នុងប្រទេសជាពិសេសបេសសកម្មក្នុងការឡើងខ្នងផ្សារជាច្រើនដង ខណៈមកទល់ពេលនេះនារីចល័តបានឡើងខ្នងផ្សារជាង១០ដងមកហើយ មានទាំងឡើងជាក្រុម និងឡើងទៅលើភ្នំម្នាក់ឯងក៏មាន។ សកម្មភាពនៃការធ្វើដំណើរផ្សេងព្រេងនានា នារីចល័តចរ តែងតែទទួលបានការចាប់អារម្មណ៍រហូតមានអ្នកគាំទ្ររាប់ម៉ឺននាក់លើបណ្តាញសង្គម។May be an image of 1 person and text

យ៉ាងណាមិញ នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានភាពពេញនិយមយ៉ាងខ្លាំងទៅលើពាក្យថា «ក្រទេ តែ..» ធ្វើនេះធ្វើនោះជាច្រើនរហូត នារីចល័តចរ បានចេញស្នើឱ្យបញ្ឈប់ប្រើពាក្យនេះទោះបីជាពាក្យលេងសើចក្តីប៉ុន្តែអាចប៉ះពាល់ផ្លូវចិត្តអ្នកមួយចំនួនហើយក៏ជាពាក្យបែងចែកវណ្ណៈក្នុងសង្គម។

នាថ្ងៃទី១០ ធ្នូ កញ្ញា ឃន លាងអេង បានសរសេរថា «បញ្ឈប់ការប្រើពាក្យបែបលេងសើចក្នុងបណ្តាញសង្គម “ក្រទេ តែ…” ខ្ញុំដឹងថាវាជាការលេងសើច តែពាក្យទាំងនេះមិនគួរត្រូវយកមកលេងសើចទេ! តើអ្នកមានដឹងទេថាមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់ប៉ះពាល់អារម្មណ៍ជាមួយពាក្យមួយនេះ? ឧទាហរណ៍៖ មើលទៅក្រទេ តែចង់រៀនចប់ដូចគេ!May be an image of 1 person and lakeមើលទៅក្រទេ តែចង់រៀនពេទ្យដូចគេ! មើលទៅក្រទេ តែចង់រស់នៅមានក្តីសុខ!
មើលទៅក្រទេ តែចង់មានពេលវេលាលំហែដូចគេ!និងមានច្រើនទៀត…
ពាក្យនេះស្តាប់ទៅធម្មតា តែប៉ះដួងចិត្តមិនធម្មតា ព្រោះវាជាការបែងចែកវណ្ណៈសម្រាប់មនុស្សជាច្រើនដែលមានកម្រិតជីវភាពមិនល្អ ធ្វើឱ្យពួកគាត់មានអារម្មណ៍ថា ខ្លួនឯងមិនអាចធ្វើបានដូចអ្នកមាន ឬអ្នកផ្សេងទៀត»។

នារីចល័តចរ បន្ថែមទៀតថា «យើងជាមនុស្សដូចគ្នា មិនថាក្រឬមាន យើងសុទ្ធតែអាចធ្វើបានដូចគ្នា ឱ្យតែយើងតាំងចិត្ត មានភាពអត់ធ្មត់ ខិតខំព្យាយាម និងដើរតាមក្តីស្រមៃ គឺពួកយើងនឹងអាចធ្វើបានដូចគ្នា! សរុបមកវិញ សូមអ្នកទាំងអស់គ្នាចូលរួមប្រើប្រាស់បណ្តាញសង្គមមួយនេះដោយភាពវិជ្ជមាន និងជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ។ សូមអរគុណ!!!»។

ការស្នើឱ្យបញ្ឈប់ពាក្យលេងសើច «ក្រទេ តែ..» អ្នកលេងបណ្តាញសង្គមជាច្រើនក៏បង្ហាញការគាំទ្រនូវគំនិតរបស់ នារីចល័តចរ ដែលបានលើកឡើងខាងលើនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv2ZQQ9HpauMDUKzSNr2JbNyuFUnh5fKMFXrfvedq7LkeCoxUZ3CBGBsZ-Y3MI_9c7tpK5WM-A9MO2T1kL3dtQUaqIeXleJY61NTvGkesYq4Je1y93cxxF8sDOGPAm9m39NbiSPcFszi1PNT9-FgXQTTevfsc_Zn0-gTqk2r0VXLJB0s-xGzUnAjwXGTk/s746/Screenshot%202023-12-11%20111843.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTuUefl5ouzOQb-7A_-r3jOoyWaTr4M0q4I6ALf7vKfymIXEJtd4Yxv5alqPBzGjTVbWGMLsPRiSRaOyWpuwe3gGCDJgRncbJIq4JIwcPChNSzYJ3-ce-1mDUJkk5Dl8pwh1_b1yxJ_r0lDPbrFZFoxEfGas34Y72TeAoXlOFXJYFwJo6qipT4Th_y67Y/s747/Screenshot%202023-12-11%20111904.png