ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មការអប់រំមូលដ្ឋានប្រទេសថៃបានប្រកាសអំពីគោលការណ៍ដាក់កិច្ចការផ្ទះឱ្យសិស្ស ស្របតាមគោលនយោបាយកាត់បន្ថយបន្ទុករបស់គ្រូបង្រៀន និងបុគ្គលិកផ្នែកអប់រំ ក៏ដូចជាកាត់បន្ថយបន្ទុកកូនសិស្ស និងអាណាព្យាបាលផងដែរ ។ ហេតុនេះ កូនសិស្សនឹងមានពេលវេលាសិក្សា និងស្រាវជ្រាវលើអ្វីតាមចំណង់ចំណូលចិត្តពួកគេ ។

នេះជាគោលការណ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំថៃ លោក Permpoon Chidchob ដែលបានប្រកាសសេចក្តីណែនាំអំពីការដាក់កិច្ចការផ្ទះឱ្យសិស្ស ស្របតាមគោលការណ៍ «កាត់បន្ថយលំហាត់សិស្ស និងបង្កើនការរៀនសូត្រ» ។ គោលការណ៍នេះមានគោលបំណងឱ្យកូនសិស្សអាចរៀនសូត្រដោយរីករាយ រីឯគ្រូដាក់កិច្ចការផ្ទះឱ្យសិស្សសម្រាប់ជាឧបករណ៍អភិវឌ្ឍន៍ ជំរុញ និងវាយតម្លៃការរៀនសូត្ររបស់សិស្ស ។Thai Students Find Government Ally in Push to Relax School Regimentation -  The New York Times

គោលការណ៍ «កាត់បន្ថយលំហាត់សិស្ស និងបង្កើនការរៀនសូត្រ» គឺសំដៅឱ្យគ្រូបង្រៀនកាត់បន្ថយចំនួនកិច្ចការផ្ទះ ដែលសិស្សត្រូវធ្វើក្រៅពីពេលវេលារៀនសូត្រ ប៉ុន្តែគ្រូអាចដាក់កិច្ចការផ្ទះសម្រាប់មុខវិជ្ជាសំខាន់ៗប៉ុណ្ណោះ ដើម្បីឱ្យសិស្សចេះអាន, សរសេរ និងគិតលេខ ។ ដូច្នេះ សិស្សនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីសិក្សា និងស្រាវជ្រាវលើអ្វីតាមចំណង់ចំណូលចិត្តពួកគេ ។

គណៈកម្មការអប់រំមូលដ្ឋានថៃបញ្ជាក់ថា គោលការណ៍ «កាត់បន្ថយលំហាត់សិស្ស និងបង្កើនការរៀនសូត្រ» គឺដើម្បីឱ្យគ្រូបង្រៀន ព្រមទាំងឪពុក-ម្តាយសិស្សយល់ថា ការដាក់កិច្ចការផ្ទះឱ្យសិស្សធ្វើ គឺចង់ឱ្យពួកគេបានរំលឹកឡើងវិញនូវមេរៀនដែលបានរៀន ហើយពួកគេអាចហ្វឹកហាត់ធ្វើលំហាត់ឡើងវិញរហូតដល់មានជំនាញ ។ កូនសិស្សម្នាក់ៗត្រូវការពេលវេលាមិនដូចគ្នាទេ ដើម្បីយល់នូវមេរៀន ។Thai schools to drop COVID-19 measures | Coconuts

ហេតុនេះ ការដាក់លំហាត់ឱ្យសិស្សធ្វើ មិនគួរពិបាកពេក មិនស្រួលពេក និងមិនចំណាយពេលវេលាច្រើនពេក ។ គ្រូត្រូវពិនិត្យកិច្ចការផ្ទះរបស់សិស្ស រួចហើយប្រាប់ទៅពួកគេឱ្យច្បាស់ថា ចំណុចណាគួរកែលម្អ ។ នេះហើយ គឺជាការអភិវឌ្ឍសមត្ថកិច្ចកូនសិស្សយ៉ាងពិតប្រាកដ ។

ភាពរីករាយដែលកើតឡើងពីការកាត់បន្ថយចំនួនកិច្ចការផ្ទះ ប៉ុន្តែបង្កើនគុណភាពរបស់កិច្ចការផ្ទះ ដូចជា ពេលសិស្សធ្វើកិច្ចការផ្ទះរួច ត្រូវបញ្ជូនឱ្យគ្រូដើម្បីវាស់វែងលទ្ធផលសិក្សារបស់ពួកគេ ។ ហេតុនេះ វានឹងបង្កើតសេចក្តីសុខដល់កូនសិស្ស, ឪពុក-ម្តាយ ព្រមទាំងគ្រូបង្រៀនខ្លួនឯង ។ យើងជឿជាក់ថា វានឹងធ្វើឱ្យសិស្សថៃរៀនបានល្អ និងរីករាយក្នុងការរៀន ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការអប់រំមូលដ្ឋាន ៕Study in thailand | Study high school in Thailand | Tony Education ប្រភព ៖ daily news