លោក Chukiat Opaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ (TREA) បាននិយាយកាលពីពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះថា ប្រទេសថៃមិនបានចូលរួមក្នុងការប្រកួតអង្ករល្អបំផុតរបស់ពិភពលោកឆ្នាំ ២០២៣នោះទេ ដែលកម្មវិធីប្រកួតនេះបានរៀបចំឡើងដោយគណៈកម្មការអង្ករពិភពលោកអន្តរជាតិនោឯប្រទេសហ្វីលីពីន។

ការប្រកាសរបស់លោកបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីពូជស្រូវ ST25 របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាពូជស្រូវល្អបំផុតក្នុងចំណោមពូជមកពីប្រទេសទាំង៣០។ មិនត្រឹមតែប៉ុណ្ណោះគឺមានតែពូជស្រូវដែលមកពីប្រទេសចំនួន៣ប៉ុណ្ណោះគឺ ប្រទេសវៀតណាម ឥណ្ឌា និងកម្ពុជា ដែលឈានដល់ជុំចុងក្រោយនៃការប្រកួត។B.B. Comex Co. LTD.

ក្នុងចំណោមការប្រកួតចំនួន១៤ដង ពូជស្រូវថៃត្រូវបានបោះឆ្នោតជាអង្ករល្អបំផុតរបស់ពិភពលោកក្នុងរយៈពេល៧ដងគឺស្មើនឹង៧ឆ្នាំរួចទៅហើយដែរ រាប់បញ្ចូលទាំងឆ្នាំ ២០២០ និង ២០២១ផងដែរ ដែលពូជ Hom Mali 105 របស់ថៃ ត្រូវបានបោះឆ្នោតជ្រើសរើសជាអង្ករល្អបំផុតក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា។ ប៉ុន្តែសម្រាប់នៅឆ្នាំ ២០២៣នេះ អង្ករក្រអូបផ្ការំដួលរបស់កម្ពុជាបានឈ្នះពានរង្វាន់កំពូលជំនួសវិញ។

បើនិយាយពូជអង្ករ ST25 របស់វៀតណាមវិញគឺជាការលាយបញ្ចូលគ្នានៃពូជអង្ករចំនួនបីគឺ Thai Hom Mali, basmati របស់ឥណ្ឌា និងអង្ករជប៉ុន។ លោក Chukiat បាននិយាយថា អង្ករវៀតណាមប្រភេទនេះ“វាមានគ្រាប់វែង ក្រអូប ស្អិត និងទន់បន្ទាប់ពីចម្អិនរួច” ហើយ ST25 ក៏មានគុណសម្បត្តិផ្សេងទៀត រួមទាំងតម្លៃថោកជាង Thai Hom Mali។Thai Rice Exports To Stay Low In 2021 On Global Shipping Container Crunch |  Checkout

សាស្ត្រាចារ្យរង Somporn Isvilanonda អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Knowledge Network នៃប្រទេសថៃ បាននិយាយថា រដ្ឋាភិបាលថៃចំណាយពី 400 ទៅ 500 ពាន់លានបាតក្នុងមួយឆ្នាំៗដើម្បីឧបត្ថម្ភដល់កសិករស្រូវ ប៉ុន្តែចំណាយត្រឹមតែ 200 លានបាតប៉ុណ្ណោះទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជស្រូវ។ ប៉ុន្តែបើធៀបនឹង ប្រទេសវៀតណាមនិងកម្ពុជាវិញបានចំណាយថវិកាច្រើនជាងថៃទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។

លើសពីនេះ លោកបានអះអាងថា វៀតណាមមានអ្នកស្រាវជ្រាវអង្ករកាន់តែច្រើន រួមទាំងអ្នកស្រាវជ្រាវបរទេសជំនាន់ថ្មី ដើម្បីជួយដល់ឧស្សាហកម្មអង្ករ ដែលចាត់ទុកថាជាចំណុចខ្លាំងរបស់វៀតណាម៕