Kathryn Bernardo ដ្បិតថាមិនជោគជ័យលើរឿងស្នេហា១១ឆ្នាំមែនប៉ុន្តែសម្រេចបានជោគជ័យថ្មីនៅលើ Instagram បន្ទាប់ពីប្រកាសបែកបាក់បានជាង១សប្តាហ៍ លើបណ្តាញសង្គមរបស់នាងកើនអ្នកតាមដានដល់២០លាននាក់ ហើយបានក្លាយជាតារាហ្វីលីពីនទី២ ពី Anne Curtis ដែលទទួលបានគាំទ្រដូចនេះ។
នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកគាំទ្របានចូលរួមអបអរសាទរ Kathryn ដោយទទួលស្គាល់ស្នាដៃចុងក្រោយរបស់នាង ពង្រឹងជំហររបស់ខ្លួនជា Superstar របស់អាស៊ី។ ក្នុងរយៈពេលជាងមួយសប្តាហ៍ Kathryn បានចែករំលែកការបែកបាក់ស្នេហា១១ឆ្នាំរបស់ខ្លួនហើយបានធ្វើឱ្យអ្នកតាមដានរបស់នាងបានកើនឡើងដល់ ២០ លាននាក់យ៉ាងឆាប់រហ័ស។
រូបភាពដែល Kathryn បង្ហោះជាមួយ Daniel ពីការប្រកាសបែកបាក់ពេលនេះមានអ្នកចុចLikedជិត៦លាននាក់ ដែលស្មើនឹង៣០ ភាគរយនៃការតាមដានសរុបរបស់នាងនាពេលបច្ចុប្បន្ន។ បន្ទាប់ពីបង្ហោះរឿងសោកសៅ Kathryn បានបង្ហោះរូបភាពរូបរាងថ្មីរបស់ខ្លួនជាមួយសក់ពណ៌ទឹកក្រូចដែលទទួលបានការចុចlikedជាង៣លាននាក់អំពីការផ្លាស់ប្តូរស្ទាយ៍ថ្មីរបស់តារាស្រីរូបនេះ។ ជាបន្តទៀត Kathryn បានបង្ហោះរូបភាពជាមួយម្តាយ និងរូបភាពស៊ិចស៊ីក្នុងឈុតប៊ីគីនីដែលធ្វើឱ្យមនុស្សមួយចំនួននៅលើអ៊ីនធឺណិតមានភាពស្រស់ស្រាយនៅពេលឃើញនាងស្លៀកពាក់អ្វីដែលនាងចូលចិត្ត ហើយបង្ហោះវាដោយសេរីនៅលើអ៊ីនធឺណិត។
កាលពីថ្ងៃទី៣ ធ្នូ តារាស្រី Anne Curtis បានក្លាយជាសិល្បការនីដំបូងគេរបស់ហ្វីលីពីនដែលទទួលបានអ្នកតាមដាន២០លាននាក់លើ Instagram របស់នាងខណៈពេលនេះ Kathryn បាន
ឈានដល់តួលេខនេះដូចគ្នា។
គួរបញ្ជាល់ថា តារាសម្តែង Kathryn Bernardo មានអាយុ២៧ ឆ្នាំត្រូវបានទស្សនិកជនស្គាល់តាមរយៈតួនាទីជាច្រើនក្នុងខ្សែភាពយន្តជាច្រើនតាមរយៈរឿង វាសនានាង ម៉ារ៉ា និង ក្លារ៉ា ។ តារាស្រីរូបនេះត្រូវបានគេចាត់ទុកថាជាសិល្បការិនីមួយរូបក្នុងវិស័យកម្សាន្តហ្វីលីពីនដែលមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស៕










