បរទេស៖ អ្នកសារព័ត៌មានរបស់ BBC ម្នាក់បានលើកម្រាមដៃកណ្តាលនៅមុខកាមេរ៉ា ខណៈពេលដែលកំពុងផ្សាយផ្ទាល់ ធ្វើឱ្យវាក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមប្រភពព័ត៌មាន Daily Mail ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូថ្មីៗនេះថា អ្នកស្រី Poof Mariam Moshiri ដែលជាអ្នកអានព័ត៌មាននៅស្ថាប័នដ៏ធំរបស់ចក្រភពអង់គ្លេស BBC បានលើកម្រាមដៃកណ្តាលរបស់គាត់ទៅកាន់កាមេរ៉ា នៅពេលដែលការផ្សាយផ្ទាល់នោះជិតបានបញ្ចប់។ វីដេអូនេះកំពុងផ្ទុះខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អន្តរជាតិ ដែលការផ្សាយផ្ទាល់នេះបានធ្វើឡើងប្រហែលម៉ោង ១២:០០ ថ្ងៃត្រង់។Moment BBC presenter gives middle finger to the camera live on air | Daily  Mail Online

នៅក្នុងវីដេអូនៃការផ្សាយផ្ទាល់នេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធីណិតបរទេសជាច្រើនមានការមិនពេញចិត្ត ក៏ដូចជាបានរិះគន់ថា អ្នកសារព័ត៌មាននេះគ្មានវិជ្ជាជីវៈសោះ ដោយអ្នកខ្លះទៀតក៏បានបញ្ចេញមតិទៀតថា ប្រហែលគាត់កំពុងធុញថប់នឹងការងារដែលគាត់កំពុងធ្វើហើយ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែលអ្នកសារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានលើកម្រាមដៃកណ្តាលរបស់គាត់នៅចំពោះមុខកាមេរ៉ា។ ប្រសិនបើយើងក្រឡេកទៅមើលឆ្នាំ ២០១០ វិញភ្នាក់ងារព័ត៌មានអាកាសធាតុរបស់ BBC ក៏បានលើកម្រាមដៃកណ្តាលចំអកទៅកាន់អ្នកមើលផងដែរ។ ក្រោយមកអ្នកសារព័ត៌មាននោះក៏បានសុំទោសជាសារធារណៈបន្ទាប់ពីធ្វើកាយវិការមិនសមរម្យ។BBC News anchor gives middle finger to the camera live on air in hilarious  blunder

គួរបញ្ជាក់ដែរថា បច្ចុប្បន្នអ្នកសារព័ត៌មានម្នាក់របស់ BCC ថ្មីៗនេះនៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ខណៈដែលសារព័ត៌មាន Daily Mail បានទាក់ទងទៅ BBC ប៉ុន្តែមិនទាន់មានការឆ្លើយតបនោះទេ៕