ប្រទេសកាណាដា ៖ នេះគឺជាវីដេអូដែលថតបានពីកាមេរ៉ាផ្ទាល់ខ្លួនរបស់ប៉ូលិសនៅតំបន់ដឺរាំ ទីក្រុងអូសាវ៉ា រដ្ឋអនថេរីអូ ប្រទេសកាណាដា ក្នុងអំឡុងពេលប៉ូលិសកំពុងតែដេញចាប់សត្វកង់ហ្គូរូញី១ក្បាល ។ វាបានរួចគេចពីអ្នកមើលថែកង់ហ្គូរូ ក្នុងអំឡុងពេលអ្នកមើលថែរូបនេះបានចតរថយន្តឈប់សម្រាកនៅតាមផ្លូវ មុននឹងបន្តដំណើរទៅកាន់លំនៅឋានថ្មី ។Escaped kangaroo captured after punching Canadian officer | Reuters

ក្នុងអំឡុងពេលចតរថយន្តឈប់សម្រាកនោះ ស្រាប់តែកង់ហ្គូរូ១ក្បាលនេះបានរត់គេចខ្លួន ហើយប៉ូលិសប្រចាំតំបន់ក៏បាននាំគ្នាមកជួយចាប់កង់ហ្គូរូ ។ ប៉ុន្តែស្រាប់តែកើតហេតុការណ៍នឹកស្មានពុំដល់នៅពេលដេញចាប់កង់ហ្គូរូ គឺវាបានធាក់ចំមុខប៉ូលិសមួយទំហឹង រួចរត់បន្តទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។Escaped kangaroo caught in Canada after four-day search

ប៉ូលិសកាណាដានិយាយថា សត្វកង់ហ្គូរូញី១ក្បាលនេះបានរត់គេចក្នុងអំឡុងពេលរថយន្តចតឈប់សម្រាកពេលធ្វើដំណើរចេញពីសួនសត្វអូសាវ៉ា ទៅកាន់កសិដ្ឋានមួយកន្លែង រហូតធ្វើឱ្យប៉ូលិសយាមល្បាតក្នុងតំបន់នេះនាំគ្នាមកជួយចាប់កង់ហ្គូរូ ។Search continues for loose kangaroo spotted in Oshawa area

នៅពេលប៉ូលិសចាប់កន្ទុយកង់ហ្គូរូនេះ ស្រាប់តែវាងាកមកក្រោយ និងធាក់មុខប៉ូលិសភ្លាមៗ ហើយវាក៏លោតចេញទៅ ។ ប៉ុន្តែប៉ូលិសគ្មានរបួសស្នាមអ្វីទេ ក្រោយមកទៀត ប៉ូលិស និងអ្នកមើលថែកង់ហ្គូរូ ក៏អាចចាប់វាបានវិញ ៕ ប្រភព ៖ TNN World