នាថ្ងៃទី៩-១០ ធ្នូ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃអាទិត្យចុងសប្តាហ៍នេះ នឹងមានការបិទមហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំង គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ការបិទផ្លូវនេះ ក៏ដោយសារតែនៅថ្ងៃទី០៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០នាទី គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕











