ប្រទេសជាច្រើននៅទ្វីបអឺរ៉ុបបានប្រឈមនឹងព្រិលធ្លាក់ខ្លាំង ហើយធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវគោក ។ ជើងហោះហើរផ្សេងៗបានប្រកាសលុបចោលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតមានសភាពយឺតយ៉ាវ ។ រីឯទីកន្លែងសាធារណៈផ្សេងៗបានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារព្រិលធ្លាក់ខ្លាំងពេក ។Munich Airport Resumes Operations After Major Snowfall - The New York Times

តំបន់ច្រើននៅភាគខាងជើងប្រទេសអង់គ្លេស បានគ្របដណ្តប់ទៅដោយព្រិល និងទឹកកក បន្ទាប់ពីព្រិលបានធ្លាក់ខ្លាំងហួសពីការស្មាន ។ កាលពីដើមខែធ្នូ ឆ្នាំ២០២៣ តំបន់ទាំងនេះបានដាច់ចរន្តអគ្គិសនី ខណៈរថយន្តប្រមាណ២០០គ្រឿងបានជាប់នៅតាមដងផ្លូវ ។ ការិយាល័យឧតុនិយមអង់គ្លេសរំពឹងថា នឹងមានភ្លៀង និងព្រិលធ្លាក់នៅបរិវេណតំបន់ភ្នំជាច្រើនទៀត ។

ក្រៅពីនេះ ព្រិលកាន់តែរឹងខ្លាំងនៅពាក់កណ្តាលអធ្រាត្របានធ្វើឱ្យសាលារៀនជាច្រើនកន្លែងនៅតំបន់ឦសានប្រទេសស្កុតឡែន ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ។ អាជ្ញាធរស្កុតឡែនបានប្រកាសឱ្យមានការប្រុងប្រយ័ត្នសម្រាប់អ្នករស់នៅក្នុងតំបន់មានព្រិលធ្លាក់ខ្លាំង ។Heavy snow brings chaos to southern Germany as Munich suspends flights |  Europe weather | The Guardian

ចំណែកនៅប្រទេសអាល្លឺម៉ង់វិញបានប្រឈមនឹងអាកាសធាតុអាក្រក់ដោយសារព្រិលធ្លាក់ខ្លាំង ។ វាបណ្តាលឱ្យការធ្វើចរាចរនៅតាមផ្លូវនានាយឺតយ៉ាវ ខណៈការធ្វើដំណើរតាមរថភ្លើង ក៏ត្រូវផ្អាកនៅតំបន់ភាគខាងត្បូងអាល្លឺម៉ង់ផងដែរ ។ ដូចគ្នានេះ ទីកន្លែងកម្សាន្តសម្រាប់ពិធីបុណ្យណូអែលមួយចំនួនបានបិទទ្វារមិនទទួលអតិថិជន ។

ចំណែកនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី បានទទួលរងគ្រោះដោយសារខ្យល់ព្យុះខ្លាំង ហើយធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរជាច្រើន ។ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ប្រទេសរុស្ស៊ី មានអាកាសធាតុត្រជាក់ខ្លាំងនៅទូទាំងប្រទេស ។All flights grounded at Munich airport after snowstorm in Germany | AP News

អាកាសយានដ្ឋាននានារបស់រុស្ស៊ីបានគ្របដណ្តប់ទៅដោយព្រិលមានកម្រាស់ក្រាស់ ហើយជើងហោះហើរយ៉ាងហោចណាស់៥៤ជើង មានសភាពយឺតយ៉ាវ ខណៈជើងហោះហើរ៥ទៀតមកពីអាកាសយានដ្ឋានធំៗចំនួន៣កន្លែង ត្រូវលុបចោលការហោះហើរ ។ គេរំពឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សីតុណ្ហភាពនៅទីក្រុងមូស្គូ នឹងធ្លាក់ចុះមកស្មើប្រមាណ -១៨អង្សារសេ ៕ ប្រភព ៖ TNN World