ថ្មីៗនេះ កម្ពុជាទទួលបានជ័យជំនះយើងទទួលបានជ័យលាភី “សៀវភៅធ្វើម្ហូបល្អបំផុតនៅលើពិភពលោក” ដែលជាសៀវភៅក្រោមស្នាដៃចុងភៅដ៏ល្បីម្នាក់ឈ្មោះថា” Chef nak”។
សៀវភៅនេះមានឈ្មោះថា “សោយ” ដែលបានទទួលពានរង្វាន់ Gourmand Award ដែលសារព័ត៌មានអន្តរជាតិដាក់រហស្សនាមថាជា “ពានរង្វាន់អូស្ការ” ក្នុងវិស័យពានរង្វាន់ធ្វើម្ហូបអាហារ។
សៀបភៅ “សោយ” នេះ ត្រូវបានដាក់លក់នៅក្នុងតម្លៃ៤៥ដុល្លារ សម្រាប់ភាសាអង់គ្លេស និង៣៩ដុល្លារ សម្រាប់ភាសា ដែលបងប្អូនអាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ “Chef Nak” ផ្ទាល់តែម្តង។
សូមបញ្ជាក់ថា “Chef Nak” មានឈ្មោះពិតថា រស់ រតនៈ គឺជាចុងភៅស្រីល្បីឈ្មោះដំបូងគេរបស់កម្ពុជា ដែលមានតែងតែថែរក្សា និងអភិវឌ្ឍមុខម្ហូបខ្មែរ នាំយកទៅកាន់ឆាកអន្តរជាតិ៕
ចង់ទិញសៀវភៅសូមចុចត្រង់នេះ៖ Chef Nak










