នេះចំជាតារាសម្តែងជួរមុខមួយរូបរបស់កម្ពុជាពិតមែនដោយថ្មីៗនេះលោក ខាត់ វៃហាំង ក្នុងនាមជាតារាសម្តែងតែម្នាក់គត់ដែលតំណាងឱ្យសិល្បកររបស់កម្ពុជា ចូលរួមនិងទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាពខ្លាំងពីកម្មវិធី Global Leadership Summit 2023នៅឯប្រទេសថៃ។May be an image of 1 person and text

កាលពីខែកញ្ញា កន្លងទៅលោក ខាត់ វៃហាំង ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីមួយនៅឯប្រទេសចិនដែលមានជាង៣០ប្រទេសចូលរួម ហើយលោកគឺជាតារាប្រុសខ្មែរតែម្នាក់គត់តំណាងកម្ពុជា។ រយៈពេលចុងក្រោយនេះទៀតសោតលោកទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនបន្ទាប់ពីបង្ហាញខ្លួនក្នុងភាពយន្ត ប្រុសលក់ខ្លួន របស់ផលិតកម្ម LD ព្រមទាំងបានសាកល្បងអ្វីដែលថ្មីៗក្នុងអាជីពសម្តែងរបស់ខ្លួនផងដែរ។

ទោះយ៉ាងណា តារាប្រុសដែលតែងតែលេចមុខក្នុងកម្មវិធីថ្នាក់ជាតិនិងអន្តរជាតិរូបនេះសំងំៗមិននិយាយអ្វីច្រើនស្រាប់តែហោះទៅប្រទេសថៃដើម្បីចូលរួមក្នុងកម្មវិធីមួយនិងទទួលបានពានរង្វាន់ទៀតផង។ លោក ខាត់ វៃហាំង បង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី២៧ វិច្ឆិកា នេះថា «ខ្ញុំបាទ ខាត់ វ៉ៃហាំង មានមោទកភាពក្នុងនាមជាតារាសម្តែងតែម្នាក់គត់ដែលតំណាងឱ្យសិល្បកររបស់កម្ពុជា ចូលរួម និងទទួលបានពានរង្វាន់ជាតារាប្រុសដែលកំពុងមាន ប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023»។May be an image of 1 person and text

ក្រៅពីទទួលពានរង្វាន់លោក ខាត់ វៃហាំង បានចូលរួមកម្មវិធី Gala Night Award របស់កម្មវិធីខាងលើនេះជាមួយវត្តមានតារា និងភ្ញៀវកិត្តិយសមកពីច្រើនប្រទេសផ្សេងគ្នាដោយបានចូលរួមជជែក និងចែករំលែកស្វែងយល់ពីវប្បធម៌គ្នា រួមទាំងសិល្បៈ និងការគាំទ្រយន្តការពីចក្ខុវិស័យ រក្សាសន្តិភាព គោរពសិទ្ធិមនុស្ស និងបណ្តុះអនាគតអ្នកដឹកនាំវ័យក្មេង។May be an image of 1 person and text លើសពីនេះតារាសម្តែងរូបនេះបានជួបលោក Richard Nilsson ទូតសុឆន្ទ:អង្គការសហប្រជាជាតិ UN Ambassador for Peace and None Violence និងជាអ្នកធ្លាប់រៀបចំ Fashion Week Cannes ហើយលោកក៏មានបំណងចង់មកប្រទេសកម្ពុជាផងដែរ។May be an image of 3 people, dais and text that says 'NP FC'

លោក ខាត់ វៃហាំង ជាតារាប្រុសមានស្រុកកំណើតនៅបន្ទាយមានជ័យនិង មានឈ្មោះបោះសំឡេងខ្លាំងលើអាជីពសម្តែងខណៈមកទល់ពេលនេះលោកទទួលបានពានរង្វាន់ជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ។ មិនត្រឹមតែជាសិល្បករពោរពេញដោយទេពកោសល្យប៉ុណ្ណោះទេ លោកក៏បានបង្កើតកម្មវិធី «សាកថ្មជីវិត» ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកផងដែរ៕