ប្រទេសថៃ ៖ យោងតាមលទ្ធផលស្ទង់មតិអំពីការប្រើប្រាស់ភាសាអង់គ្លេសនៅតាមបណ្តាប្រទេសនានាលើពិភពលោកបង្ហាញថា ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ចុងក្រោយគេផ្នែកនិយាយភាសាអង់គ្លេស ។ លើសពីនេះ ប្រទេសថៃបានជាប់ចំណាត់ថ្នាក់នៅក្រោមប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាផងដែរ ។Do People Speak English in Thailand? | Thai Solutions

EF Education First គឺជាស្ថាប័នអប់រំភាសាអង់គ្លេសដ៏ល្បីល្បាញនៅលើពិភពលោក បានបង្ហាញលទ្ធផលស្ទង់មតិមួយអំពីសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស EF FPI (EF English Proficiency Index) ប្រចាំឆ្នាំ២០២៣ ថា ក្នុងចំណោមប្រទេសចំនួន១១៣ នៅទូទាំងពិភពលោក គឺប្រទេសហូឡង់ បានជាប់ចំណាត់ថ្នាក់ទី១ ដោយសារពលរដ្ឋហូឡង់អាចនិយាយភាសាអង់គ្លេសបានល្អ ។

ចំណែកប្រទេសថៃវិញ បានជាប់ចំណាត់ថ្នាក់ទី១០១ នៅទូទាំងពិភពលោក ហើយចំណាត់ថ្នាក់របស់ថៃ គឺស្ថិតនៅក្រោមប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ។ ការស្ទង់មតិនេះបានចាត់ចំណាត់ថ្នាក់ឱ្យប្រទេសថៃស្ថិតនៅកម្រិតទាបបំផុត ខណៈប្រទេសថៃទទួលបានពិន្ទុត្រឹមតែ៤១៦ពិន្ទុប៉ុណ្ណោះពីការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន១១៣ ។Speak English with Foreigners for Free in Thailand - Insight

រីឯប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៩៨ និងទទួលបានពិន្ទុរហូតដល់៤២១ពិន្ទុ ។ លើសពីនេះ ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងចំណាត់ថ្នាក់ទី៩០ និងទទួលបានពិន្ទុរហូតដល់៤៥០ពិន្ទុ ។ នេះបង្ហាញថា ពលរដ្ឋខ្មែរ និងមីយ៉ាន់ម៉ាមានសមត្ថភាពនិយាយភាសាអង់គ្លេសបានល្អ និងស្ទាត់ជំនាញជាងពលរដ្ឋថៃ ។An exciting experience for foreigners! - YouTube

ពិន្ទុជាមធ្យមសម្រាប់ការចាត់ចំណាត់ថ្នាក់ប្រទេសនានានៅលើពិភពលោក គឺស្មើនឹង៥០២ពិន្ទុ ។ បើតាមការចាត់ចំណាត់ថ្នាក់តាំងពីឆ្នាំ២០១១ រហូតមក ប្រទេសថៃធ្លាប់ទទួលបានពិន្ទុ៤១៤ ។ រីឯខេត្តរបស់ថៃដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺខេត្តឈៀងម៉ៃ បន្ទាប់មក ទីក្រុងបាងកក, ភូកេត និងប្រាជួប សិរ៉ីខាន់ ៕